លោកអ្នកកំពុងឈឺក្បាលវិលមុខចំពោះកូនក្មួយរបស់ខ្លួន ដែលចេះតែចូលទៅទាញយកកម្មវិធី-ហ្គេមផ្តេសផ្តាស់ពី AppStore? បើដូច្នេះមែន លោកអ្នកគួរតែបង្កើតគណនី Apple ID ឱ្យពួកវាមួយទៅ។ ធ្វើដូច្នេះ ពួកគេនឹងលែងអាចទាញយក ឬទិញកម្មវិធី-ហ្គេមក្នុងនោះបានតាមចិត្តទៀតហើយ គឺតាមរយៈការបង្កើត Apple ID ថ្មីដាច់ដោយឡែកមួយ។
តម្រូវការអនុវត្តៈ
- iPhone និង iPad ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចាប់ពីជំនាន់ iOS 8 ឡើង
- iPhone និង iPad ត្រូវភ្ជាប់អីុនធើណែត តាម Wi-Fi ឬ 3G/4G
របៀបអនុវត្តៈ
១- សូមបើកកម្មវិធី Settings -> Apple ID -> Family Sharing រួចចុចលើ Create an Apple ID for a Child ដែលឋិតនៅលើអេក្រង់ខាងក្រោម ហើយចុចលើប៊ូតុង Next
២- បញ្ចូលថ្ងៃខែឆ្នាំកំណើត (១៣ ឆ្នាំចុះក្រោម) ឬ Birthday កូនក្មួយរបស់លោកអ្នក តាមកងបង្វិលខាងក្រោម រួចចុចលើប៊ូតុង Next -> Agree
៣- បន្ទាប់មក សូមបញ្ចូលលេខកូដសុវត្ថិភាពដើម្បីការពារកុំឱ្យក្មេងអាចទិញឥវ៉ាន់លើ AppStore បានតាមចិត្ត រួចចុចលើប៊ូតុង Next
៤- សូមបញ្ចូល នាមដើម និងនាមត្រកូលក្មេង រួចចុចលើប៊ូតុង Next ហើយវាយបញ្ចូលអាសយដ្ឋានអ៉ីម៉ែល ដែលវានឹងក្លាយទៅជា Apple ID របស់ពួកគេ
៥- បន្ទាប់មកទៀត ចុចលើប៊ូតុង Next រួចចុចលើ Create (ឈ្មោះអាសយដ្ឋាននេះមិនអាចប្តូរចុះ/ឡើងបានទេ ដូច្នេះ សូមប្រាកដថា លោកអ្នកពិតជាជ្រើសរើសយកវាមែន)
៦- សូមវាយបញ្ចូលលេខសម្ងាត់ ៨ ខ្ទង់ ដោយត្រូវមានតួអក្សរធំមួយ និងលេខមួយ រួចចុចលើប៊ូតុង Next
៧- បន្ទាប់មក សូមជ្រើសរើសសំណួរបង្ការពេលភ្លេចលេខកូដសម្ងាត់ និងឆ្លើយសំណួរនោះ រួចចុចលើប៊ូតុង Next -> Next ដើម្បីកំណត់រាល់ពេលក្មេងទិញអ្វីមួយត្រូវសួរអ្នកជាមុនសិន
៨- ជាចុងក្រោយ សូមចុចលើ share location -> Agree -> Agree ជាការស្រេច។
បញ្ជាក់ៈ បន្ទាប់ពីបង្កើត Apple ID នេះរួចរាល់ហើយ កូនក្មួយរបស់លោកអ្នកនឹងអាចប្រើវាដើម្បីចុះឈ្មោះនៅ AppStore លើ iOS Devices របស់ពួកគេបាន ប៉ុន្តែ រាល់ពេលដែលពួកគេទិញអ្វីមួយពីហាងនោះ លោកអ្នកនឹងអាចដឹងបានតាមរយៈសារមួយ ហើយអាចអនុញ្ញាត ឬមិនអនុញ្ញាតឱ្យទិញបានតាមចិត្ត៕

ប្រភពព័ត៌មានៈ imore
មតិយោបល់