ព័ត៌មានជាតិ

រថយន្ត Corola បុកគូទរថយន្ត Prius ទារសំណង ២០០$

ព្រះសីហនុ:មានរថយន្តពីរគ្រឿង បុកគូទគ្នា ដោយរថយន្ត Corola បុកគូទរថយន្ត Prius រថយន្តរងគ្រោះ (រថយន្ត Prius) បានទារសំណងចំនួន ២០០$ តែខាងរថយន្តបង្កហេតុ (រថយន្ត Corola) មិនឲ្យ។ ហេតុការណ៍នេះកើតទ្បើងកាលពីម៉ោង៩:៣០ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅសង្កាត់២ ចំនុចមុខការ៉ាសាំង Caltex ខេត្តព្រះសីហនុ៖។

បច្ចុប្បន្នរថយន្តទាំងពីរកំពុងចរចាគ្នា រឿងតម្លៃខូចខាត បើយោងតាមប៉ូលិសចរាចរណ៍ បានឲ្យដឹងថាបើដោះស្រាយគ្នាមិនត្រូវ ត្រូវយករថយន្តទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ដោយដោះស្រាយតាមនិតិវិធីច្បាប់។ គួរបញ្ជាក់ថា គ្រោះថ្នាក់នេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕

photo_2016-05-14_14-11-37 photo_2016-05-14_14-11-38 photo_2016-05-14_14-11-39 (2) photo_2016-05-14_14-11-39

មតិយោបល់