ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា មានករណីស្ត្រីម្នាក់បានមកសុំបើកលុយដែលបានធ្វើការងារចំនួន១៧ថ្ងៃ ស្រាប់តែត្រូវថៅកែហាងចោទប្រកាន់ថាមកអុកឡុកពេលកំពុងមានភ្ញៀវផងនោះ ។
ហេតុការសុំបើកលុយនេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ នៅខាងមុខហាងមីហិរសេអ៊ូល មីហិរ៧យ៉ាង ស្ថិតនៅផ្លូវ២៦៥ កែងនិងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសំដីស្ត្រីឈ្មោះ ឈ្មោះ សៀង សំអាត អាយុ៤៤ឆ្នាំ និងកូនស្រីឈ្មោះ សុីថាត់ អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលមុខមន្ទីរពេទ្យលោកសង្ឃ ដែលជាអតីត បុគ្គលិកខាងអនាម័យនៅហាងមីហិរ Seoul ខាងលើបានរៀបរាប់ទាំងទឹកភ្នែកថា គាត់និងកូនស្រីបានចូលបំរើការងារតាំងពីថ្ងៃទី១១ មិនា ២០១៧ ដោយទទួលបានប្រាក់ខែចំនួន១៨០ដុល្លារនិង១០០ដុល្លារក្នុងមួយខែ ។
ស្រាប់តែនៅថ្ងៃទី២៨ មិនា ២០១៧ មានកម្មករបាត់កាបូបលុយ ហើយថៅកែមកនិយាយអោយគាត់ឈ្មោះ សៀង សំអាត ប្រគល់លុយអោយទៅជនរងគ្រោះវិញ ដោយគាត់មិនបានយកនិងបានបដិសេធដាច់អហាំងការ ដោយមានការតូចចិត្តតូចថ្លើមក៏សុំលាឈប់ពីការងារនៅហាងមីហិរ៧យ៉ាង Seoul តែម្តង ។
ទើបនៅថ្ងៃកើតហេតុគាត់បានមកសួរនាំអំពីថ្លៃកម្លាំងពលកម្មដែលបានធ្វើអស់រយះពេល១៧ថ្ងៃនោះ ។
ចំណែកខាងម្ចាស់ហាងមីហិរសេអ៊ូលទាំង២នាក់មិនបានប្រាប់ឈ្មោះអោយដឹងទេ គាត់បានចោទស្ត្រីជាអតីតបុគ្គលិកផ្នែកអនាម័យថា ហេតុអ្វីមិនទំនាក់ទំនងខាងអ្នកគ្រប់គ្រង? បែរជាមកអុកឡុកឡូឡាខាងមុខហាងដែលកំពុងមានភ្ញៀវច្រើនយ៉ាងនេះ ។
ម្ចាស់ហាងបានបន្តទៀតថា ស្ត្រីខាងអនាម័យបានហែកបុងម៉ោងចេញចូលធ្វើការងារប្រចាំថ្ងៃចោល ធ្វើអោយពិបាកក្នុងការបើកប្រាក់កម្លាំងពលកម្មអោយគាត់និងកូនគាត់ ។
ក្រោយពីស្ត្រីសុំមកបើកលុយនិងថៅកែហាងបានមកដល់ប៉ុស្ត៏នរគបាលទឹកល្អក់ទី២ ម្ចាស់ហាងក៏យល់ព្រមបើកលុយចំនួន៤១ដុល្លារនិងកូនស្រីចំនួន២៨ដុល្លារ ដោយកាត់លុយតាមច្បាប់នៅក្នុងហាង ដើម្បីបញ្ចប់រឿងតែម្តង ៕
https://youtu.be/0QCQU9HRDJg
មតិយោបល់