ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស កូនប្រុសដែលរំលោភម្តាយបង្កើតវ័យជិត ៨០ឆ្នាំ ដាក់គុក ១០ឆ្នាំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ យឹម ហ៊ួត អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តលើជនរងគ្រោះជាម្តាយបង្កើតឈ្មោះ លី ឈុំ ភេទស្រី អាយុ៧៧ឆ្នាំ ជាមុខរបរនៅផ្ទះ ជាម្តាយបង្កើតកាលពីអំឡុងឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យោងតាមមាត្រា ២៣៩ និងមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ឈ្មោះ យឹម ហ៊ួត អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ បានសារភាពនៅក្នុងសវនាការ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថា ខ្លួនពិតជាបានរំលោភម្តាយបង្កើតរបស់ខ្លួនពិតមែន។

ជនជាប់ចោទ បាននិយាយថា មូលហេតុដែល ខ្លួនរំលោភម្តាយបង្កើត ព្រោះតែខ្លួនប្រើប្រាស់គ្រឿងញៀន។

គួររំលឹកថា ដោយទ្រាំមិនបានតទៅទៀតជនជាប់ចោទត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រោយពីជនជាប់ចោទបានចាប់រំលោភ និងវាយដំម្តងហើយម្តងទៀត៕

https://youtu.be/aavvi83HK34

មតិយោបល់