ព័ត៌មានជាតិ

ក្រសួងការបរទេសបញ្ជាក់ពីករណីឃាតកម្មពលករ ២នាក់ប្តីប្រពន្ធ

ភំ្នពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទីរ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃនេះថា ករណីពលករខ្មែរ២នាក់ប្តីប្រពន្ធ អារ-កសម្លាប់ខ្លួន នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃនោះ សមត្ថកិច្ចបានស្រាវជ្រាវរកការពិតឃើញហើយ គឺជាករណីឃាតកម្ម មិនមែនអត្តឃាតនោះទេ ហើយករណីនេះ មានការពាក់ព័ន្ធ និងពលករខ្មែរ២នាក់ទៀត។

សមត្ថកិច្ចថៃរាយការណ៍ព័ត៌មានបឋមថា បានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែបន្ទាប់ពីស្រាវជ្រាវស៊ើបអង្កេតរួចទើបរកឃើញថា ករណីនេះគឺជាករណីឃាតកម្ម។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា ប្តីមានឈ្មោះ សៃ សាល អាយុ៣២ឆ្នាំ ជាកម្មករបម្រើការ នៅរោងចក្រស្បែកជើងប្រទេសថៃ ចំណែកប្រពន្ធឈ្មោះ តាំង សុខនី អាយុ៣០ឆ្នាំ ដែលទើបចូលប្រទេសថៃនាថ្មីៗនេះ។ ពួកគេទាំង២នាក់ប្តីប្រពន្ធ រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម។

គួររំលឹកផងដែរថា ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើង នៅម៉ោង២០និង៣០នាទី យប់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៦។ សពរបស់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានអគ្គកុងស៊ុលកម្ពុជា សហការជាមួយ អាជ្ញាធរថៃ រៀបចំបញ្ជូនឱ្យគ្រួសារ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ ជាមួយគ្នានេះ ថៅកែថៃក៏បានឧបត្ថម្ភប្រាក់ចំនួន ១៩.០០០បាត ដល់ក្រុមគ្រួសារសពដែរដើម្បីចាត់ចែងធ្វើបុណ្យ។

ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាស់៕

ពលករខ្មែរនៅថៃ១

ប្រវត្តិរឿង
ប្តីប្រពន្ធ២នាក់ ធ្វើអត្តឃាត ស្លាប់ទាំងគូ

មតិយោបល់