ព័ត៌មានជាតិ

៤០៥​លាន​អ្នក​នៅ​តែ​បន្ត​ប្រើ Windows XP ដដែល​

​យោងតាម​ប្រភព​ព័ត៌មាន AllThingsD ចុះផ្សាយ​នៅ​ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ ២០១៣ នេះ​បានឲ្យដឹងថា ការណែនាំ​ឲ្យ​អ្នកប្រើប្រាស់​ប្តូរ​ពី Windows XP មក Windows (Windows 7 ឬ Windows 8) ជំនាន់​ក្រោយ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុហ៊ុន Microsoft ប៉ុន្តែ ក្រុមហ៊ុន បាន​អះអាង​ថា ឥឡូវនេះ​វា​មាន​ការផ្លាស់ប្តូរ​ច្រើន​ដែល​អាច​ចាត់ទុកថា​ជា​ជោគជ័យ​លើកដំបូង​។​

​ទោះបីជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ​ទូទាំង​ពិភពលោក​បង្ហាញថា​មាន​ចំនួន​ប្រមាណ ៣៣​ភាគរយ​នៃ​អ្នកប្រើប្រាស់ នៅតែ​បន្ត​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows XP ដ​ដែរ​ក៏ដោយ ក៏​ក្រុមហ៊ុន Microsoft បង្ហាញ​ថា​នេះ​គឺជា​ភាគរយ​ទាប​ជាង​មុន​ច្រើនណាស់)។

​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងអស់​របស់ Microsoft មានតែ Windows XP ដែល​មាន​ចំនួន​អ្នកប្រើប្រាស់ ២៧​ភាគរយ​នៅលើ​ទីផ្សារ (Windows XP អាច​រក្សារ​បាន​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុងចំណោម​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ទាំងអស់​ទូទាំង​ពិភពលោក​)​។​

​បើ​យោង​តាម​លោក Paul Thurrott ដែលជា​អ្នកត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា​នៅ​កុំព្យូទ័រ ៤០៥​លាន​គ្រឿង​នៅតែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​ដ​ដែរ​។​

​ក្រុមហ៊ុន Microsoft បានបង្ហាញ​តួរ​លេខ​នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​និយោជិក​ទាំងអស់ ខណៈពេល​ដែល​ក្រុមហ៊ុនេះ សង្ឃឹមថា​នឹង​មាន​តែ ១៣​ភាគរយ​នៃ​អ្នកប្រើប្រាស់​ដែល​នៅ​បន្ត​ប្រើ Windows XP ដូច​មុន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Microsoft បាន​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​ធ្វើឲ្យ​អត្រា​នៃ​ការប្រើ Windows XP នៅក្រោម ១០​ភាគរយ​ក្នុង​ឆ្នាំ ២០១៤៕

Windows_XP_SP3

មតិយោបល់