ព័ត៌មានជាតិ

អាសូរណាស់! គ្មានប្រាក់ព្យាបាលជំងឺ ស្រ្តីម្នាក់…..

កណ្តាលៈ ករណី ខ្យល់គស្លាប់ ជំងឺគាំងបេះដូង។
កើតហេតុនៅវេលាម៉ោង៥ និង៣០នាទីភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ បាវ ប៉ោង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ ពីរថ្ងៃជនរងគ្រោះមានសភាពជំងឺប្រចាំកាយធ្ងន់ធ្ងរ ក្រោយពីបានចេញមកពីព្យាបាល នៅពេទ្យស្នាយពល់ ស្រុកពារាំង ខេត្តព្រៃវែង បានរយៈពេលប្រមាណ១០ថ្ងៃ។ តាមការអះអាងផ្ទាល់របស់ឈ្មោះ ខ្លំ នឿន ត្រូវជាប្តី បានប្រាប់សមត្ថកិច្ចថា ប្រពន្ធគាត់មានជំងឺប្រចាំកាយយូរណាស់មកហើយ គឺជំងឺទឹកនោមផ្អែម ឈាម ស ស៊ីឈាមក្រហម។ លុះមកដល់ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៥ទៀបភ្លឺ ឈ្មោះ ខ្លំ នឿន ជាប្តីបានដាំបបរឲ្យប្រពន្ធហូប ហើយខ្លួនបានចេញពីផ្ទះទៅមើលសន្ទូច ទុកប្រពន្ធនៅផ្ទះ តែឯងគ្មានអ្នកមើល ហើយប្រពន្ធខ្លួនបានគាំងបេះដូង ដាច់ខ្យល់ស្លាប់តែម្នាក់ឯង។

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញស្រុក ប៉ុស្តិ៍ មេឃុំ មេភូមិ និងពេទ្យមណ្ឌលសុខភាព បានពិនិត្យសាកសព។

ការសន្និដ្ឋាន សាកសពជនរងគ្រោះឈ្មោះ បាវ ប៉ោង ពិតជាស្លាប់ដោយជំងឺ គាំងបេះដូងប្រាកដមែន។ សពជន រងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់