ព័ត៌មានបច្ចេកវិទ្យា

ចេញហើយ! Xbox One X សំណព្វចិត្តថ្មីអ្នកនិយមលេងហ្គេមម៉ាស៊ីន

ប្រិយមិត្តដែលនិយមលេងហ្គេមម៉ាស៊ីនខ្លាំងៗ ហ្គេមដែលមានគុណភាពក្រាហ្វិកកម្រិតខ្ពស់ ច្បាស់ជាពេញចិត្តជាមួយឧបករណ៍ហ្គេមស៊េរីថ្មីមួយម៉ូឌែលនេះរបស់ក្រុមហ៊ុន Microsoft ដែលទើបបើកបង្ហាញថ្ងៃម្សិលមិញ ក្នុងពិព័រណ៍ Electronic Entertainment Expo (E3) ឆ្នាំ ២០១៧ នាទីក្រុង Los Angeles។

វាត្រូវបានរចនាឡើងជាមួយសម្បករាងប្រអប់បួនជ្រុងពណ៌ខ្មៅសុទ្ធ អាចប្រតិបត្តិហ្គេមគុណភាពក្រាហ្វិកកម្រិត 4K ល្បឿន 60fps បាន និងអាចគាំទ្រជាមួយហ្គេមប្រភេទ VR។ ក្នុងម៉ាស៊ីន មានប្រព័ន្ធបញ្ចុះកម្តៅ ប្រើប្រាស់សារធាតុ​រាវម្យ៉ាងអភិ​វឌ្ឍ​ឡើងដោយក្រុមហ៊ុន Microsoft។

សមាជិកម៉ាស៊ីនហ្គេម​ Xbox ថ្មីនេះ បំពាក់សមត្ថភាព Hardware ខ្លាំងមិនធ្លាប់មានពីមុន ជាមួយ CPU 8-core ល្បឿន 2.3GHz របស់ក្រុមហ៊ុន AMD, GPU ល្បឿន 1.17GHz ប្រើ RAM ជំនាន់ GDDR5 ទំហំ 12GB​។ ក៏នឹងមានដែរ 4K Blue-ray Drive ហើយអ្នកប្រើប្រាស់នឹងមិនចាំបាច់ទិញឧបករណ៍បន្ទាប់បន្សំថ្មីៗបន្ថែមនោះទេ ព្រោះវាក៏នឹងអាចគាំទ្រជាមួយអ្វីគ្រប់យ៉ាង​ដែល Xbox One មានផងដែរ។ មួយវិញទៀត

Xbox One X ថ្មីនេះ នឹងចេញលក់លើទីផ្សារនៅថ្ងៃទី ៧ វិច្ឆិកា ជាមួយតម្លៃ ៤៩៩ ដុល្លារអាមេរិក៕

ប្រភពព័ត៌មាន: engadget

មតិយោបល់