យោងតាមរបាយការណ៍មួយចេញផ្សាយពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមហ៊ុន Google នឹងចាប់ផ្តើមបើកដំណើរការសេវាបង់ប្រាក់តាមរយៈទូរស័ព្ទ ជាមួយនឹងកម្មវិធី Android Pay ឲ្យមាននៅប្រទេសនេះ នាខែ សីហា ខាងមុខ។ គួររំឭកថា Android Pay ត្រូវបានប្រកាសចេញតាំងពីខែមុនម្ល៉េះ តែដោយសារមានបញ្ហាបច្ចេកទេស ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពនៃកម្មវិធី ទើបបានមានការខកខាន និងពន្យាទៅដល់ខែក្រោយបែបនេះ។
សេវាបង់លុយតាមទូរស័ព្ទ Android Pay គាំទ្រជាមួយប្រព័ន្ធ Android ហើយក្រុមហ៊ុន Google បានអះអាងថា វានឹងអាចធ្វើការបានល្អប្រសើរជាង សេវាបង់ប្រាក់ដទៃទៀតដូចជា Sumsang Pay និង LG Pay។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា Mountain View បានថ្លែងថា សេវា Android Pay នឹងមាននៅលើប្រទេសជាង ១៥ ផ្សេងទៀតជុំវិញពិភពលោក ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Gsmarena
មតិយោបល់