ព័ត៌មានជាតិ

សមត្ថកិច្ចដកហូតទំនិញហួសកាលបរិច្ឆេទ ជាច្រើនប្រភេទ

ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ២០១៧ មន្ត្រីកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក កើត ស៊ីណាត និងសហការ ជាមួយអជ្ញាធរដែនដីចុះត្រួតពិនិត្យទំនិញ នៅផ្សាររង្វង់មូលថ្មី ក្នុងស្រុកអន្លង់វែង សំដៅស្វែងរកទំនិញខូចគុណភាព ពិសេសប្រេងខ្យងម៉ាក Yuan។

ជាលទ្ធផលពុំឃើញមានទេ តែបានរកឃើញហើយនិង ដកហូត ទំនិញហួសកាលបរិច្ឆេទមួយ ចំនួនមានដូចជា ទឹកស៊ីអ៊ីវ១៣ដប,ទឹកម្ទេស១៦ដប និងប្រេងខ្យង៦ដប។

ទន្ទឹមនឹងនោះយើងបានណែរនាំបន្ថែមឲ្យគាត់លក់តែទំនិញដែលមានគុណភាព៕

មតិយោបល់