ព័ត៌មានជាតិ

ករណីបាត់មនុស្សនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ពេលនេះ រកឃើញជនរងគ្រោះហើយ

កំពង់ឆ្នាំងៈ (ព័ត៌មានបមឋ) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៤ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានករណីមនុស្សប្រុសស្រីចំនួន ៤នាក់ ជិះរថយន្តព្រូស១គ្រឿង មកលេងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្រាប់តែវង្វេងបាត់ដំណឹង មិនឃើញមនុស្ស។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កម្លាំងចម្រុះជាច្រើននាក់ មន្ត្រីប៉ូលិសបរិស្ថាន ប្រជាការពារ សហការគ្នាធ្វើការស្រាវជ្រាវ អស់រយៈពេលជាច្រើនម៉ោង ទើបរកឃើញពួកគេវិញ ដោយពុំមាននរណាម្នាក់ រងរបួសនោះទេ។

ទាក់ទងនឹងបញ្ហានេះ បន្ទាប់ពីធ្វើការសាកសួរពួកគេរួចមក ក៏បានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញបាត់ទៅ។

តាមការបញ្ជាក់ពីខាងសមត្ថកិច្ច បានឲ្យដឹងថា អ្នកទាំង៤នាក់ មានស្រុកកំណើតនៅកំពង់ឆ្នាំង និងភ្នំពេញ៕

មតិយោបល់