ព័ត៌មានជាតិ

ជនសង្ស័យ១១នាក់ និងថ្នាំញៀនចំនួន០៥កញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន ១១នាក់ ហើយនិងថ្នាំញៀនចំនួន ០៥កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចយើងបាននិងកំពុងជិះល្បាតក្នងមូលដ្ឋាន ពេលនោះ ក៏បានប្រទះឃើញជនសង្ស័យរួចក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានដកហូតថ្នាំញៀន ០៥កញ្ចប់តូច និងម៉ូតូចំនួន០៥គ្រឿង ទើបកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ។

លោក ឯក សេរីវុធ បានបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យ ១១នាក់ដែលមាន៖
-ទី១ ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់
-ទី២ ឈ្មោះ ឌិប ឡាងាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ០២នាក់ ស្នាក់នៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
-ទី៣ ឈ្មោះ ស្រាប ប៉ូច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិឈើទាភ្លោះ ឃុំស្វាយអំពោ ស្រុកមុខកំពូល ខេត្តកណ្តាល
-ទី៤ ឈ្មោះ ឈៀ យ៉ាត ភេទប្រុស មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិឌិល ឃុំជើងធ្នុក ស្រុកបាធាយ ខេត្តកំពង់ចាម
-ទី៥ ឈ្មោះ សុខ លីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិឈើទាភ្លោះ ឃុំស្វាយអំពោ ស្រុកមុខកំពូល ខេត្តកណ្តាល
-ទី៦ ឈ្មោះ ធី វី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកចំរៀង ភូមិស្វាយ ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
-ទី៧ ឈ្មោះ លី ឡុងលាភ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិរំដេង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
-ទី៨ ឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅភូមិ០២ ឃុំកងតាលីង ស្រុកកងមាស ខេត្តកំពង់ចាម
-ទី៩ ឈ្មោះ អំ វុត្ថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅភូមិស្វា ឃុំអង្គពណ៌ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ
-ទី១០ ឈ្មោះ ផេង សេរីវឌ្ឍរតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិមណ្ឌល សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទី១១ ឈ្មោះ ផុន សុនពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ព្រមទាំងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច និងម៉ូតូចំនួន ០៥គ្រឿង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ១១នាក់ខាងលើ បាននិយាយប្រាប់ថា ថ្នាំញៀនដែលពួកគេទិញយកមកប្រើប្រាស់នោះ គឺទី១ តំបន់ភូមិបឹងឈូក ក្នុងខណ្ឌសែនសុខ, ទី២ នៅមុខរោងចក្រឆ្នាំង ក្នុងខណ្ឌទួលគោក និងមួយកន្លែងទៀតនៅមុខក្តាន់ពីរ នៅក្នុងខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

photo_2016-05-23_11-52-41 photo_2016-05-23_11-52-42 photo_2016-05-23_11-52-43 (2) photo_2016-05-23_11-52-43 photo_2016-05-23_11-52-44 (2) photo_2016-05-23_11-52-44 photo_2016-05-23_11-52-45 (2) photo_2016-05-23_11-52-45

https://youtu.be/8G6nqWU8G9Y

មតិយោបល់