ព័ត៌មានជាតិ

ព្រោះតែកំហឹង ធ្វើឲ្យបុរសម្នាក់ជួបនូវរឿងអកុសល

ព្រះសីហនុ: កាលពីវេលាម៉ោង ១០ និង ៣៥នាទីយប់ ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ ស្ថិតនៅក្រុម៥ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ អេង តឺយ អាយុ ៤៧ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ជនរងគ្រោះមានកំហឹងជាមួយអ្នកជិតខាង បណ្ដាលឲ្យស្រឺតគាំបេះដូងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំ ធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងប្រាកដមែន ​និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់