ព័ត៌មានជាតិ

គិតត្រឹមម៉ោង៦ព្រឹកនេះ ទឹកស្ទឹងសែនខេត្តកំពងធំ ស្រកចុះបន្តិចហើយ!

កំពង់ធំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៤ ខែសីហានេះ ទឹកស្ទឹងសែនក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្តើមស្រកចុះបន្តិចហើយ មកនៅត្រឹមកម្ពស់ ១៣,៤៩ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ) បើធៀបនឹងកម្ពស់ទឹកនៅល្ងាចម្សិលមិញ គឺបានស្រកចុះ ០,០១ ម៉ែត្រ៕

មតិយោបល់