ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រយុទ្ធគ្នាខ្លាំងសម្លាប់មនុស្ស ២៨នាក់នៅភាគអាគ្នេយ៍ប្រទេសយេម៉ែន

យេម៉ែន: មន្ត្រីយោធាម្នាក់បានប្រាប់ស៊ីនហួឲ្យដឹងថា យ៉ាងហោចណាស់មានទាហានស្មោះត្រង់នឹងរដ្ឋាភិបាលចំនួន ១៨នាក់ របស់ប្រទេសយេម៉ែន និងយុទ្ធជន ២០នាក់ របស់ក្រុមនិកាយស៊ីអ៊ីត (Shiite Houthi Group)ក្នុងអំឡុងពេលវាយប្រយុទ្ធគ្នាខ្លាំង នៅខេត្ត Shabwa ភាគអាគ្នេយ៍របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។

មន្ត្រីយោធាបាននិយាយបន្តថា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងបន្ទាប់ពីទាហានរាប់រយនាក់ដែលគាំទ្ររដ្ឋាភិបាល បានចាប់ផ្ដើម វាយលុកទាំងអស់ដោយសម្រុកទៅកាន់ស្រុក Bayhan ដែលជាកន្លែងក្រុមឧទ្ទាមរស់នៅទីនោះ។ ប្រភពយោធាយេម៉ែនបានបន្ថែមទៀតថា មេបញ្ជាការកងទ័ពដែលគាំទ្ររដ្ឋាភិបាលក្នុង ខេត្ត Shabwa បានតាំងចិត្ដដើម្បីរំដោះតំបន់ទាំងអស់ដែលគ្រប់គ្រងដោយក្រោមស៊ីអ៊ីត។

ទោះជាយ៉ាងណា ប្រភពពីកុលសម្ព័ន្ធបានប្រាប់ស៊ីនហួថា កម្លាំងដែលគាំទ្រស៊ីអ៊ីតមានរថពាសដែកជាច្រើនគ្រឿងបានមកដល់នៅក្នុងស្រុក Bayhan និង Usylan ដើម្បីប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលនៅទីនោះ។ ការវាយប្រយុទ្ធគ្នានៅតែបន្តរវាងភាគីសង្គ្រាមទាំងពីរ នៅក្នុងស្រុក Bayhan ដែលមានទីតាំងស្ថិតនៅក្នុងព្រំដែនដែលភ្ជាប់ខេត្ត Shabwa និងខេត្ត Marib របស់ប្រទេសយេម៉ែន។ ការសម្របសម្រួលការចរចានេះបានចាប់ផ្តើមនៅអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែមេសា ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដើម្បីស្វែងរកការផ្សះផ្សាជាតិដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសយេម៉ែនមួយនេះ។

សូមជម្រាបថា សង្គ្រាមរដ្ឋប្បវេណី (ដណ្តើមទឹកដី) បានសម្លាប់មនុស្សជាង ៦.០០០ នាក់ពាក់កណ្តាលនៃពួកគេជាជនស៊ីវិល រងរបួសច្រើនជាង ៣៥.០០០នាក់ផ្សេងទៀត និងបានតាំងទីលំនៅជាងពីរលាននាក់ នេះបើយោងតាមទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៍។ ជម្លោះរបស់ប្រទេស យេម៉ែន បានចាប់ផ្តើមតាំងពីឆ្នាំ២០១១ ការតវ៉ាដែលមានប្រជាប្រិយភាពច្រើនដែលទាមទារឱ្យបញ្ចប់ការគ្រប់គ្រងរយ: ៣៣ឆ្នាំរបស់លោក ប្រធានាធិបតី Ali Abdullah Saleh ៕

28bf657609f3d86f1778569bee48d034215602a1 1020025625

មតិយោបល់