ព័ត៌មានជាតិ

បុកគេហើយមិនព្រមឈប់គេតាមវាយបែកកញ្ចក់រថយន្តអស់

ភ្នំពេញ៖ដោយសារតែបើករថយន្តប៉ះគេហើយ មិនព្រមឈប់ទទួលខុសត្រូវ នោះទើបគេតាមវាយបំបែកកញ្ចក់រថយន្តមួយគ្រឿង របស់បុរសជនជាតិកូរ៉េម្នាក់ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចណុចខាងមុខច្រកទ្វារសាលាកូឡាប ស្ថិតខាងត្បូងស្ពានជ្រោយចង្វារ បណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យថា អ្នកបើករថយន្តបង្កហេតុដោយយោងតាម បង្ហាញនាមប័ណ្ណផ្ទាល់ខ្លួនរបស់គេ មានឈ្មោះLee Sung Eun(Alex Lee)ជនជាតិកូរ៉េធ្វើការ នៅក្រុមហ៊ុន(Audruim)មានទីតាំងផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ ចំណែករថយន្តរបស់គាត់ ដែលត្រូវគេវាយបែកកញ្ចក់អស់នោះ ម៉ាកMatiz II ពណ៌ផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ២U ៥៦ ៤៧។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុបុរសជនជាតិកូរ៉េរូបនោះបានបើករថយន្តរបស់ខ្លួន ទៅបុកនិងប៉ះអ្នកដំណើរតិចតួចនៅម្តំុផ្សារចាស់ តែមិនព្រមឈប់ទទួលខុសត្រូវបែរជាព្យាយាមបើករត់តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិពីត្បូងមកជើង ដោយខណៈនោះក៏ឃើញមនុស្ស៤ទៅ៥នាក់ ជិះម៉ូតូ២ទៅ៣គ្រឿងតាមពីក្រោយ ដែលម្នាក់មានដំុថ្មនិងដំបង លុះមកដល់ចំណុចខាងត្បូងស្ពានជ្រោយចង្វារស្ថិតខាងមុខច្រទ្វារសាលបឋមកូឡាបស្រាប់តែក្រុមម៉ូតូដែលដេញតាមនោះមកទាន់ក៏ចាប់ផ្តើមវាយបំផ្លាញកញ្ចក់រថយន្តរបស់ជនជាតិកូរ៉េរូបនោះបែកខ្ទេចអស់ទាំងអស់តែម្តង។នោះសំណាងហើយដែលបុរសជនជាតិកូរ៉េរូបនោះមិនហ៊ានចេញពីក្នុងរថយន្តឡើយព្រោះខ្លាចគេព្រួតវាយគ្រោះថ្នាក់ដល់ខ្លួនប្រាណនោះ។

ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលដែលក្រុមម៉ូតូតាមវាយកំទេចកញ្ចក់រថយន្តនោះគឺបានកើតឡើងនៅជាប់និងកម្លាំងប៉ូលិសចរាចរា៣ទៅ៤នាក់ដែលកំពុងតែធ្វើការចាប់ផាកពិន័យលើយានយ
ន្តដែលមិនគោរពច្បាប់ចរាចរណ៍ទៀតផង បានធ្វើឲ្យអ្នកដំណើរមួយចំនួននាំគ្នារិះគន់ទៅក្រុមប៉ូលិសចរាចរណ៍ទាំងនោះហេតុអីក៏មិនជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនសិន តែបែរជាបណ្តោយឲ្យវាយបំបែកកញ្ចក់រថយន្តរបស់គេខ្ទេចអស់បែបនេះ។ម៉្យាងវិញទៀតក្រុមដែលតាមវាយបំបែកកញ្ចក់រថយន្តគេនោះនាំគ្នាគេចបាត់អស់ថែមទៀត គួរតែឃាត់ទុកក្រុមទាំងនោះសួររកហេតុផលសិន ។

ពាក់និងការតាមវាយបំបែកកញ្ចក់រថយន្តមួយគ្រឿងនោះដែរសមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តដែលត្រូវគេតាមវាយបែកកញ្ចក់រូបនោះដើម្បីសម្រួលដោះស្រាយជាមួយជនរងគ្រោះដែលគាត់បើករថយន្តនោះដើម្បីបញ្ចប់បញ្ហា រួចយករថយន្តទៅជួសជុលខ្លួនឯងវិញផងដែរ៕

photo_2016-05-30_09-47-14photo_2016-05-30_09-47-22photo_2016-05-30_09-47-29photo_2016-05-30_09-47-37photo_2016-05-30_09-47-44photo_2016-05-30_09-47-53photo_2016-05-30_09-48-04

មតិយោបល់