ព័ត៌មានជាតិ

ស្រ្តីនគរបាលម្នាក់បានចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុ!

មណ្ឌលគិរីៈ លោកអធិការក្រុងសែនមនោរម្យបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពស្រ្តីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧និង៥២នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រើយ ភៀង ហៅ (អឿយ) ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។

ប្រភពដដែលឲ្យដឹងទៀតថា សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញ ដោយបានយកខ្សែនីឡុងចងកខ្លួនឯងភ្ជាប់ទៅ នឹងផ្ទោងផ្ទះកម្ពស់២ម៉ែត្រកន្លះពីដីបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលធ្វើការពិនិត្យទៅលើសាកសព កម្លាំងជំនាញ ដោយមានការដឹកនាំពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត យើងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាចងក ធ្វើអត្តឃាតប្រាកដមែន និងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់