ព័ត៌មានបច្ចេកវិទ្យា

ស្ព័ត Galaxy Note 8 ថ្មីពីរ រំលេចអាវុធខ្លាំង ៣ មុនប្រកាសចេញផ្លូវការសប្តាហ៍នេះ!

ខណៈនៅសល់តែពីរបីថ្ងៃទៀតប៉ុណ្ណោះ ស្មាតហ្វូនអេក្រង់ធំស៊េរីឆ្នាំ ២០១៧ មានប៊ិកចុចបញ្ជា នឹងប្រកាសចេញជាផ្លូវការនៅទីក្រុងញូវយ៉ក ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូស្ព័តពាណិជ្ជកម្មបែបពញ្ញាក់អារម្មណ៍ពីរ ដែលចង់បង្អួតពីអាវុធដ៏មានសក្តានុភាពចំនួនបីរបស់វា។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ 9to5mac

បើទោះជាក្នុងវីដេអូនោះ ពុំមានសរសេរប្រាប់អ្វីឱ្យពិតប្រាកដក៏ដោយ ក៏គេអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា ក្រុមហ៊ុនចង់បង្ហាញពីលក្ខណៈសម្បត្តិសំខាន់ចំនួនបីរបស់ Galaxy Note 8 ដែលត្រូវបានប្រភពផ្សេងៗរាយការណ៍ និងទម្លាយឱ្យដឹងកន្លងមកនោះដែរ។

នៅក្នុងវីដេអូទី១ ដែលបានដាក់បង្ហោះនៅលើទំព័រ YouTube ជាភាសាកូរ៉េរបស់ក្រុមហ៊ុនផ្ទាល់ បានបង្ហើបចេញនូវមុខងារចម្បងពីររបស់ Note 8។ ដោយមួយគឺ ផ្តោតទៅលើកាមេរ៉ាភ្លោះ ដែលមានសមត្ថភាពយឹតរូបភាពមកជិត ២ ឬ ៣ តង់ ដោយមិនធ្វើឱ្យបាត់បង់គុណភាពរូប និងមួយទៀតគឺ មុខងារ Portrait Mode ដែលស្រដៀងទៅកាមេរ៉ាប្រភេទ DSLR និងកាមេរ៉ារបស់ iPhone 7 Plus។

https://youtu.be/0i6G6awOT3g

ចំណែកវីដេអូទីពីរ ដែលបានបង្ហោះនៅលើទំព័រ YouTube ដដែល និងមានរយៈពេលត្រឹម ១៥ វិនាទី គឺចង់បង្ហាញពីការវិលត្រឡប់មកវិញរបស់ប៊ិក S Pen ដែលមានសមត្ថភាពគូស វៀស ឬសរសេរបានយ៉ាងសម្បូរបែប៕

https://www.youtube.com/watch?v=9qwtJ6_aupk

មតិយោបល់