ភ្នំពេញៈ ទីតាំងវាយស៊ិចជ្រកក្រោមហាងម៉ាស្សាកោសជប់ និងហាងលក់កាហ្វេក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ថៅកែមុខរីកដូចគ្រាប់ជី សមត្ថកិច្ចមិនហ៊ានបង្រ្កាបដោយមេប៉ុស្តិ៍ឆ្លើយថាជាចានឆ្នាំងរបស់ថ្នាក់លើ។
គួរបញ្ជាក់ផងដែរថា ទីតាំងរកស៊ីផ្លូវភេទ ដែលភាសាបច្ចេកទេសហៅថាវាយស៊ិច ស្ថិតនៅគល់ស្ពានអាកាសស្ទឹងមានជ័យគឺជាកន្លែងវាយស៊ិចដុះស្នឹមយូរហើយបើសរុបជាស្រោមអនាម័យអង្គុយរាប់៣ថ្ងៃមិនអស់ផង នេះបើសរុបតួរលេខអ្នកដែលប្រើប្រាស់ស្រោមចំណែកអ្នកដែលចង់ស្រួលខ្លាំងមិនបាច់ប្រើមិនអាចគណនាបានទេ។
ទីតាំងវាយស៊ិចខាងលើនេះពីមុនមានតែ២ទីតាំងទេដោយសារតែមានភ្ញៀវបុរសៗច្រើនពេកមករកសេវាផ្លូវភេទទើបថៅកែហាងដែលមុខរីកដូចគ្រាប់ជីខាងលើសម្រេចបើកបន្ថែមមួយកន្លែងទៀតដែលនៅក្បែទីតាំងចាស់ហើយក្នុងម្នាក់ៗវាយស៊ិចម្តងគិតជាលុយខ្មែរ៣០០០០រៀលគិតជាលុយ៧ដុល្លារនិង៥កាក់នេះជាតម្លៃសេវាទូទៅដោយនារីរួមភេទចែកភាគរយស្មើនិងថៅកែ គឺ៥០ភាគរយម្នាក់ ដើម្បីអោយថៅកែយកទៅបង់ថ្លៃការពារសុវត្ថភាពជូនពួកនាងៗ។
ចាំមើលថាលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ ហ៊ានបង្រ្កាបឬមួយលោក កែវ ធា ប្រធានការិយាល័យប្រឆាំងជួញដូរផ្លូវភេទជាអ្នកចុះទៅបង្ក្រាប ព្រោះលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ គាត់មិនអាចហើយក៏មិនហ៊ានចុះទៅបិទទីតាំងទាំង៣នោះបានដែរដោយសារជាចានឆ្នាំងថ្នាក់លើ៕
https://youtu.be/dfJ8XBU2JK8
មតិយោបល់