ព័ត៌មានជាតិ

ពុទ្ធោ! ជនជាតិចិនបើករថយន្តបុកម៉ូតូសង់កូរ៉េពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ខ្ទេចខ្លួនជាច្រើនកំណាត់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរារណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចឃ្លាំងលើ ក្នុងក្រុមទី៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក Starex ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8896 របស់កាស៊ីណូ WHITE SAND PALACE បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ។ លុះមកដល់ចំណុចកើតហេតុ បុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំយករថយន្ត នឹងម៉ូតូមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់