ព័ត៌មានជាតិ

ឡិចស៊ីស ពន្លះម៉ូតូសេ១២៥ ស្លាប់២នាក់ប្តីប្រពន្ធយ៉ាងរន្ធត់!

ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តឡិចស៊ីស បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទី យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ លេខ៤៧-៤៨ ភូមិកំពង់ពពិល ឃំុកំពង់ពពិឡ ស្រុកពារាំង ខេត្តព្រៃវែង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរថយន្តម៉ាក ឡិចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9861 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិច លុះដល់កន្លែងកើតហេតុ រថយន្តបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6792 បើកបរដោយម្ចាស់ឈ្មោះ សុះ​ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិថ្មី ឃំុឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ឌុបប្រពន្ធឈ្មោះ រ៉ ពិយ៉ាស់ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃំុជាមួយ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងប្រពន្ធស្លាប់នៅ កន្លែងកើតហេតុទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្នសាកសព​​​ សមត្ថកិច្ចបានប្រគល់ជូន
ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់