ព័ត៌មានជាតិ

Update៖ ជនជាតិចិន បុកម៉ូតូគេពេញទំហឹង ស្លាប់ប្តីចំណែកប្រពន្ធកូនរបួសធ្ងន់ដាច់ម្រាមដៃ

ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកកាមេរីបាទ្បែន ពណ៌ទឹកប្រាក់ មួយគ្រឿង បើកបរក្នុងល្បឿនលឿនពេកក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះកើតទ្បើងការពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣អា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG 200 1-807 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធកូន ស្រាប់តែគេឃើញរថយន្តមួយគ្រឿងម៉ាកកាមេរីបាទ្បែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1529​ បើកបរដោយបុរសជាជនជាតិចិនទិសទៅពីត្បូងទៅជើងស្របគ្នាជាមួយនឹងម៉ូតូ ក្នុងស្ថានភាពស្រវឹងហើយល្បឿនលឿនទៀត ក៏រេចង្កូតទៅបុកម៉ូតូជនរងគ្រោះខាងលើពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្រពន្ធហើយកូនរងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ពេលនោះរថយន្តបង្កបានព្យាយាមរត់គេចបានប្រហែលជា៥០០ម៉ែត្រ តែប្រជាពលរដ្ឋតាមស្ទាក់ជាប់ស្វាគមន៍រថយន្តជនជាតិចិន និងវាយបុរសជាតៃកុងរថយន្តនោះឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកអន្តគមន៍ភ្លាមៗនៅកន្លែងកើតហេតុហើយនាំយកជនជាតិចិននោះយកទៅប៉ុស្តិ៍ចោមចៅ រថយន្តហើយនិងម៉ូតូសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកក្រុងបានមកធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត។ ចំណែកសាកសពវិញត្រូវបានដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់