ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅឆ្នេរសមុទ្រអារីស្តុន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ ចំនួន២កាំបិត (ក្បាលនិងកញ្ចឹងក) បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង។
ជនរងគ្រោះឈ្មោះ សយ លួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកប៉ាវម៉ាយ (ក្រុមកាំបិតធំ) ។
ដោយមានការចង្អុលបង្ហាញដឹកនាំ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ច ឲ្យកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល សហការជាមួយកម្លាំងអធិការនគរបាលក្រុង ស្រុកព្រៃនប់ និងកំពង់សីលា ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញ ដោយក្តៅគគុក រយៈពេល២ថ្ងៃ យើងកំណត់មុខសញ្ញាជាបន្តបន្ទាប់ឈានទៅការចាប់ខ្លួនជនសង្ស័យ ចំនួន៩នាក់មាន
ទី១ឈ្មោះ ជា វីដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងភ្លេង មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (ចារីដៃដល់) ក្រុម AL។
ទី២ឈ្មោះ អ៊ុង ដារារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរព្រូឡាន នៅភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ(សហចារី)ក្រុមAL។
ទី៣ឈ្មោះ គង់ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម AL ។
ទី៤ឈ្មោះ ហ.ស.ល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស (សហចារី) ក្រុម ADZ ។
ទី៥ឈ្មោះ យ.អ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (សហចារី) ក្រុម ADZ ។
ទី៦ឈ្មោះ ឃាង ណារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
ទី៧ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមអាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាស ក្រុមADZ ។
ទី៨ឈ្មោះ បូ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
និងទី៩ឈ្មោះ សោម វីរតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ(សមគំនិត) អ្នកផ្តល់កាំបិតក្រុម ADZ ។ ចំណែកបក្ខពួកនៅសល់៥នាក់ទៀត កំពុងតាមរកចាប់ខ្លួន ។
ក្នុងនោះដកហូតវត្ថុតាងចាប់យក កាំបិតកាចែត ចំនួន១(ឧបករណ៍សម្រាប់ធ្វើឃាត) អាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាសចំនួន១, ម៉ូតូចំនួន៣គ្រឿង (ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ចំនួន២គ្រឿង និងម៉ាក MSX ចំនួន ១គ្រឿង)។
មូលហេតុ គំនុំរវាងក្រុមបងតូចបងធំ បានចែកជាក្រុមមាន៖
-ក្រុម K-BOY
-ក្រុម កាំបិតធំ
-ក្រុម AL
-ក្រុម ADZ
ពាក់ព័ន្ធនឹងករណីនេះកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕
មតិយោបល់