ព័ត៌មានជាតិ

សភាអាមេរិក បើកការស៊ើបអង្កេតលើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលោក ត្រាំ

អាមេរិកៈ គណៈកម្មាធិការសភាអាមេរិក បានយល់ព្រមស៊ើបអង្កេតលើការជ្រៀតជ្រែក របស់រុស្ស៊ី ក្នុងការបោះឆ្នោតអាមេរិក កាលពីឆ្នាំ ២០១៦។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៧។

តាមការបញ្ជាក់ពីសមាជិកសភាព បានឲ្យដឹងថា គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ នឹង​បើកការស៊ើបអង្កេត ពីទំនាក់ទំនងរវាងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងរដ្ឋបាលក្រុងម៉ូស្គូ។

រីឯខាងសេតវិមាន បានបដិសេធរាល់សកម្មភាពណាមួយ ដែលមិនសមស្របក្នុងការចោទប្រកាន់ លោក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១៦។

ស្ថាប័នតុលាការបានបញ្ជាក់ថា អគ្គមេធាវីលោក Jeff Sessions មកពីគណបក្សសាធារណៈ ធ្លាប់មានការសន្ទនា
ជាមួយនឹងឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតី។

យោងតាមអ្នកវិភាគសង្គមអាមេរិក បាននិយាយថា នយោបាយអាមេរិក កំពុងតែមានបញ្ហាក្នុងការពិភាក្សាគ្នា លើ
បញ្ហាមួយចំនួន ដែលធ្វើឲ្យប្រជាជនអាមេរិកមានការព្រួយបារម្ភជាខ្លាំង ប៉ុន្តែវាអាចនឹងមាន
ភាពល្អប្រសើរនៅឆ្នាំក្រោយ ដោយសារមានការរៀបចំគណរដ្ឋមន្រ្តីពេញលេញ ដោយគណបក្សសាធារណៈរដ្ឋ៕

មតិយោបល់