កំពតៈ លោក ហ៊ន់ ប៊ុនស៊ីដេត អធិការស្រុកអង្គរជ័យ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយរបស់ក្រុមដឹកទំនិញ បានបុកជាមួយនឹងរថយន្តរបស់ក្រុមហ៊ុន ខេស៊ីមេន ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣១ ភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហីុយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-6280 បើកបរដោយ ឈ្មោះ សិដ្ឋ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសន្លុង ឃំុព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែងរបស់ក្រុមហ៊ុនដឹកទំនិញ បានបុកជាមួយនឹងរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3580 របស់ក្រុមហ៊ុន ខេស៊ីមេន ដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងរថយន្តហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 3D-6280 កៀបតៃកុងជាប់ក្នុងកាប៊ីនសន្លប់បាត់ស្មារតី រហូតស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តខ្ទេចទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់