ព័ត៌មានកីឡា

ក្រុម ធារី ចន្ថាប៊ុីន យកឈ្នះក្រុម ចាន់ វឌ្ឍនាកា ៤-២ (វីដេអូ)

កាលពីម្សិលមិញថ្ងៃទី១៥ មករា ២០១៨ ក្រុមបាល់ទាត់របស់កីឡាករ ធារី ចន្ថាប៊ុីន Terengganu FC បានយកឈ្នះក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា Pahang FA ក្នុងលទ្ធផល ៤ទល់២ នៃពានរង្វាន់ Y.A.B Menteri Besar Terengganu’s Cup នៅលើកីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu ។

ពានរង្វាន់ដែលមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី​ ចំនួន ៣ រួមមាន Terengganu FC, Pahang FA and Melaka United និងលីគលំដាប់ទី២ Terengganu FC II ចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ២០ មករា ២០១៨ នៅលើកីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu និង Sultan Mizan Zainal Abidin Stadium ស្ថិតនៅរដ្ឋ Terengganu ប្រទេសម៉ាឡេសុី៕

//www.youtube.com/watch?v=QCML1d1B19w

រូបភាព៖ Pahang FA

មតិយោបល់