ព័ត៌មានជាតិ

ទៀតហើយ! ចូល KTVសែនរីករាយ ផឹកស្រាបៀរកម្ពុជាអស់១កេសកន្លះ សាច់ក្លែម៦ចាន គិតលុយ១១៨ដុល្លារ ផ្អើលឈុល!

ភ្នំពេញៈ មនុស្សប្រុសស្រី៦នាក់ នាំគ្នាចូលខារ៉ាអូខេ សែនរីករាយថ្មី បានកុម្ម៉ង់ស្រាបៀរកម្ពុជាចំនួន១កេះកន្លះ និងម្ហូប៦ដល់ គិតលុយអស់ចំនួន១១៨ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើល និងហិង្សាដាក់គ្នា កាលពីវេលាម៉ោង៣ និង ១០នាទី យប់ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ សែនរីករាយថ្មី តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីស្ត្រីជាភ្ញៀវម្នាក់ ក្នុងចំណោម៦នាក់ បានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការភ្ញាក់ផ្អើល និងផ្ទុះហិង្សាដាក់គ្នា រូបគាត់ទាំង៦នាំគ្នាចូលក្នុងខារ៉ាអូខេ កើតហេតុខាងលើ នៅវេលាម៉ោងប្រមាណជា១២យប់ និង ងបានហៅស្រាបៀរកម្ពុជាចំនួន១កេះកន្លះ និងម្ហូប១ចាន ខណៈនោះបុរសម្នាក់ក្នុងចំណោម៦នាក់ជាភ្ញៀវបានប្រាប់ទៅបុគ្គលិកក្នុងខារ៉ាអូខេនោះថា ត្រូវការនារីកំដរម្នាក់ ស្រាប់តែនារីបម្រើការនៅក្នុងខារ៉ាអូខេបានមកភ្លាមហើយប្រាប់ទៅបុរសដែលពេញចិត្តខ្លួនថាសូមកុម្ម៉ង់ម្ហូប១ចាន ស្រាប់តែមួយសន្ទុះក្រោយមក ក៏បុគ្គលិកលើកម្ហូបមក៦ចាន ហើយដោយការសង្ស័យបានសួរនាំទៅមិត្តភក្តិចូលរួមជាមួយគ្នា តើម្ហូប៥ចានមានអ្នកណាកុម្ម៉ង់អត់ ខណៈនោះមិត្តភក្តិ៥នាក់ទៀតឆ្លើយថា មិនបានកុម្ម៉ង់នោះទេ ហើយក៏បានសួរវែងឆ្ងាយដែលគិតពីនាំគ្នាផឹកសុីសប្បាយជាធម្មតា លុះមកដល់ម៉ោងកើតហេតុខាងលើបានហៅបុក្គលិកម្នាក់មកគិតលុយអស់ចំនួន១១៨ដុល្លារ ដោយមានការងឿងឆ្ងល់បុរសម្នាក់ក្នុងចំណោម៦នាក់បានសួរនាំទៅបុគ្គលិកខាងលើនោះ សួនាំហើយបានបន្តថា ហេតុអីបានជាអស់ច្រើនម្ល៉េះ ឲ្យបុគ្គលិកនោះគិតម្តងទៀត និងសួនាំរឿងម្ហូប៥ចាន ស្រាប់បុគ្គលិកខាងលើនោះឆ្លើយ ថាអ្នកនៅក្នុងនឹងអ្នកកុម៉្មង់ ទើបមានកាឆោឡោពេញខារ៉ាអូខេតែម្តង ខណៈនោះស្ត្រីម្នាក់ ក្នុងចំណោម៦នាក់ បានទាញទូរសព្ទថតជាវីដេអូ ស្រាប់តែបុគ្គលិកក្នុងខារ៉ាខេនោះបានប្រាប់ថា កំឡាយវីដេអូអី ធ្វើឲ្យបុគ្គលិកម្នាក់ក្នុងចំណោមជាច្រើននាក់ បានយកទូរសព្ទឡាយជាវីដេអូវិញ ហើយនិយាយថាស្រ្តីជាភ្ញៀវចូលមកផឹកសុីមិនឲ្យលុយ កើតជាហិង្សាដាក់ទៅវិញទៅមក បណ្តាលស្ត្រីម្នាក់ជាភ្ញៀវរងរបួសចុងចិញ្ចើមខាងស្តាំនិ ងបានចាក់សោបង្ខាំង ទុកក្នុងខារ៉ាអូខេធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំប្រុសស្រីទាំង៦នាក់ឲ្យមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ដើម្បីសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់៕

https://youtu.be/kVguQ7kviIU

មតិយោបល់