ព័ត៌មានជាតិ

ប្រជាជននៅទួលសង្កែ នឹងមានភ្លើងប្រើឡើងវិញ នៅមុនម៉ោង១៖៣០នាទី

ភ្នំពេញ: អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២៖២១នាទី សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ៦៣៥ ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលកូសឡើងកម្ដៅ។

ប្រជាពលរដ្ឋដែលជាអតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១៖៣០នាទីរសៀលថ្ងៃនេះ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់