កណ្តាលៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៧និង២៥នាទីព្រឹក មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចខោរអាវក្នុងរោងចក្រតៃណាន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះអ៊ឹង អ៊ុយទាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានរដ្ឋបាលរោងចក្រ ស្នាក់នៅភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាតំណាងរោងចក្រ។ ចំណែកជនសង្ស័យទី១ឈ្មោះ អន ស៊ីថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រតៃណាន (ផ្នែកវេចខ្ចប់ )មានទីលំនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២ ឈ្មោះ ភក្តី ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ មិនស្គាល់អាស័យដ្នានពិតទេ (គេចខ្លួន)។
វត្ថុតាងដែលចាប់យកបាន រួមមាន ខោខាវប៊យចំនួន៥ ខោរជើងខ្លីចំនួន១ និងជើងវែងចំនួន៤ ចំណែកសម្ភារៈបាត់បង់ ខោអាវចំនួន៦៦កេះ ស្មើនិង១១០៤ខោនិងអាវ។
នៅមុនពេលកើតហេតុ នាថ្ងៃទី១៣ ខែមករា ២០១៨ វេលាម៉ោង៥
ល្ងាច ខោអាវដែលរៀបចំហើយដាក់ក្នុងកាតុងរួចស្រេច ទើបទុកក្នុងឃ្លាំងទាំងអស់ លុះមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង២៥នាទី ទើបដឹងថាបាត់ខោអាវដែលទុកនៅ្នក្នុងឃ្លាំងនោះ បាត់អស់ចំនួន៦៦កាតុង ស្មើនិង១១០៤ខោអាវ។
សូមបញ្ជាក់ថា ក្នុង១ឃ្លាំងមានសោ២ជាន់ បន្ទប់តូចដែលជាក់កាតុង ខ្មែរកាន់សោរមាន២នាក់គឺឈ្មោះ គួន សុវណ្ណ ភេទប្រុស និងឈ្មោះ លី ឡាំ ភេទប្រុស ហើយសោរទ្វារក្រៅ ជនជាតិចិនជាអ្នកនាក់កាន់សោរមានគ្នាចំនួន៩នាក់ ជាជនជាតិចិនដីគោក ជានាក់កាន់សោអាគារទាំងមូល។
ហើយបើមិនបើកសោរអាគារ ក៏មិនអាចយកអាវខោនោះចេញបានដែរ ចំពោះការលួចនោះពុំមានស្នាមគាស់ឬ របើកសោរកន្លែងណាឡើយ។លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទីរសៀល សន្តិសុខដែលយាមប្រចាំការ នៅក្នុងរោងចក្រកើតហេតុ បាននាំខ្លួនឈ្មោះអនស៊ីថន មកប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ដោយផ្អែកលើការឆែកឃើញលេខទូរសព្ទ័របស់ឈ្មោះអនស៊ីថន តេទៅលេខទូរសព្ទ័០៩៦៧៣០៧៧៦៨ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង២៨នាទីយប់ ដោយឈ្មោះអន ស៊ីថន ប្រាប់ឲ្យឈ្មោះ ភក្តីយកខោរលាក់ទុកសិន ព្រោះប៉ូលីសកំពុងតាមខ្លាំងណាស់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ អនស៊ីថន បានឆ្លើយថាខ្លួនមិនបានលួចខោក្នុងកាតុងនោះទេ គឺលួចតែខោរក្រៅកាតុងក្នុងខែមករា ឆ្នាំ២០១៨នេះ លួចបាន១៦ខោរ និងសរុបតាំងពីមុនមកខ្លួនបានលួចយកខោរ បានប្រហែល៤០ខោរប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្សយ័ឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕
មតិយោបល់