ព័ត៌មានជាតិ

ឃាតកស្រី ចាក់សម្លាប់អ្នកកាសែតសម្លេងប្រជាជន អាចប្រឈមនឹងការជាប់ពន្ធនាគារអស់១ជីវិត!

កណ្ដាលៈ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ចៅក្រមសើុបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ ឃាតកស្រីស្រស់ ចាក់សម្លាប់អ្នកកាសែតសម្លេងប្រជាជនជាច្រើនកាំបិតហើយ ក្រោមបទចោទ«ឃាតកម្មគិតទុកជាមុន» ដែលប្រព្រឹត្តនៅ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ កាលពី ថ្ងៃ​ទី​២១ ​ខែមករា ឆ្នាំ២០១៨ តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារ១ជីវិត។ ឃាតកម្មគិតទុកជាមុនគឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើរ បៀតបៀននៅលើរូបបុគ្គលនៃជនរងគ្រោះ។

ស្ត្រីជាឃាតកដៃដល់មានឈ្មោះ​ ផេង​ ណាត​ អាយុ៣២​ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ​ព្រៃបឹង​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា៖ បុរស​ម្នាក់​ដែល​ជា​ភ្នាក់ងារ​កាសែត​សម្លេង​ប្រជាជន​ ត្រូវ​បាន​ស្រី​ស្នេហ៍​​ចាក់​សម្លាប់​ចំនួន​១៧​កាំបិត​ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពួកគេ​​ចូល​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ​។​

ហេតុ​​ការ​ណ៍​នេះ ​​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​៦​ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ​ខែមករា ​ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។ ​​ករណីនេះ មិន​មាន​នរណា​ម្នាក់​​ដឹងពី​ទំនាស់​​នេះឡើយ ​ទើប​ឈាន​ដល់​ការ​ចាក់​សម្លាប់​​បែប​នេះ ​ហើយគេបាន​​ស្ត្រី​ដៃដល់​​​ជិះ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​​​គេចខ្លួន​បាត់​​​តែ​​ម្ដង។

សេចក្តីរាយការណ៍​​ឲ្យ​ដឹងទៀតថា បុរស​​ដែលស្លាប់​ឈ្មោះ​នួន សុភាព ​អាយុ​៥៨​ឆ្នាំ ​មានរបរ​បើកហាង​កោស​ជប់​ និង​ម៉ាស្សា ហើយក៏​​ជា​អ្នក​សារព័ត៌មាន​សម្លេងប្រជាជន​ផង​ដែរ ​​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពបន្តថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ត្រង់​ពោះ​,​ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង ,​បាតដៃ​ខាងឆ្វេង​,​និង​ភ្លៅ​ស្ដាំ​ ។​ ម្យ៉ាងទៀត​ករណី​នេះ​នៅ​មិន​ទាន់​ដឹង​ថា ជា​អំពើ​ប្លន់​សម្លាប់​ឬ​ក៏​ជា​រឿង​គំនុំ​នៅឡើយ​ទេ ប៉ុន្តែ​ឃាតកបាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ទៅ​បាត់​។ នៅ​នឹង​កន្លែង​កើតហេតុ​នគរបាល​បាន​ប្រទះ​ឃើញ​មាន ភួយ​ព​ណ៌ផ្កាឈូក​១,​កន្សែង​ព​ណ៌​ក្រហម​ប្រឡាក់​ដោយ​ឈាម​១,​ខ្នើយ​គ្រប​សង្កត់​លើ​មុខ​ជន​រង​គ្រោះ​១,​កំរាលពូក​ព​ណ៌​ផ្កាឈូក​ប្រឡាក់​ដោយ​ឈាម​១,​ខោ​លី​អូរ​ព​ណ៌​ក្រហម​នៅ​លើ​ពូក​ផ្នែក​ចុងជើង​១,​វ៉ែនតា​ខ្មៅ​១, ស្រោមអនាម័យ​មិន​ទាន់​ប្រើ​២,​ច្រាស់​ដុសធ្មេញ​មិន​ទាន់​ប្រើ​២, សាប៊ូ​២​ដុំ​,​ទឹក​សុទ្ធ​១​ដប​,​ជើងមាន់​ឆ្អិន​១​កញ្ចប់​ ,​វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​១​គ្រឿង ,​ខោជើងវែង​ព​ណ៌​ត្រេ​អ៉ី​១, អាវយឺត​ដៃ​វែង​ព​ណ៌សលាយ​ខ្មៅ​និង​ខៀវ​១,​អាវ​យឺ​វាល​ឃ្លៀ​ក​ព​ណ៌ខ្មៅ​១ ,​ស្រោមជើង​មនុស្ស​ស្រី​១​គូ​ព​ណ៌​ខ្មៅ , មួក​សុ​វត្ថិភាព​១,​ខ្សែ​ក​១​ខ្សែ​,​កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​៕

មតិយោបល់