ព្រះសីហនុៈ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបង្កការអុកឡុកតាមកន្លែងផឹកស៊ី២កន្លែង ក្នុងក្រុងព្រះសីហនុ និងបានមកវាយជនជាតិខ្មែរដែលកំពុងជិះម៉ូតូនិងបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ក្នុងពេលដែលសមត្ថកិច្ចចុះអន្តរាគមន៍បង្ក្រាបអំពើហិង្សា នេះផងដែរ។
ករណីទី១ នៅហាង៧ស្កាយ ឃាត់ខ្លួនចំនួន៤នាក់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងករណីទី២ នៅមុខបុរីម៉ារីអូ ឃាត់ខ្លួនចំនួន៥នាក់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕
មតិយោបល់