ព័ត៌មានជាតិ

ប្រុងប្រយ័ត្នអ្នកទៅលេងតាមកោះ! ជិះទូកទៅកោះរ៉ុង ខណៈដែលមានខ្យល់ខ្លាំងបោកបក់ លិចទូកស្លាប់ស្រ្តីម្នាក់..

​ព្រះសីហនុៈ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ មានករណីលិចទូកដឹកភ្ញៀវទេសចរណ៍នៅកំពង់ផែ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះមានឈ្មោះ ហែម ឡំ អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទូកដឹកភ្ញៀវទេសចរណ៍នេះ បានធ្វើដំណើរពីខេត្តព្រះសីហនុ ចូលចតនៅកំពង់ផែយាយសក់ក្រហម នៅក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ស្របពេលនោះក៏មានខ្យល់ខ្លាំង រលកធំៗ បោកបក់ បណ្ដាលឲ្យលិចទូកធ្លាក់ស្រ្តីរងគ្រោះខាងលើចូលទៅក្នុងទឹក ត្រូវបានអ្នកជួយសង្គ្រោះ ចុះមុជទឹក រាវរកឃើញ តែជាអកុសល ជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ៕

មតិយោបល់