ព័ត៌មានជាតិ

ដាំដើមឈើ និងធ្វើអនាម័យក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបការយល់ដឹង ពីការទុកដាក់សំរាម និងស្រលាញ់ធម្មជាតិ

ភ្នំពេញៈ ការដាំដើមឈើ និងធ្វើអនាម័យក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបការយល់ដឹង ពីការទុកដាក់សំរាម និងស្រលាញ់ធម្មជាតិ និងការស្រលាញ់បរិស្ថាន ដើម្បីបញ្ជ្រាបការយល់ដឹង និងបណ្តុះគំនិតដល់សិស្ស-និស្សិតឲ្យមានការយល់ដឹងពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះថង់ប្លាស្ទីកឲ្យហោះហើរ រាយប៉ាយ ពាសវាលកាល និងចេះស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថានប្រទេសរបស់ខ្លួន។

មន្រ្តីទេសចរណ៍ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៦នេះ បានសហការរៀបចំពីធីដាំកូនឈើ និងសម្អាតបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថ ដើម្បីរួមចំណែកក្នុងសង្គម និងធ្វើឲ្យកម្ពុជាស្អាត កម្ពុជាបៃតង ដែលមានការចូលរួមពីសិស្ស និស្សិត សាស្ត្រាចារ្យខ្មែរ និងបរទេសប្រមាណ៤៣០០នាក់។

មន្រ្តីទេសចរណ៍បញ្ជាក់ថា “ការដាំកូនឈើជានិម្មិត្តរូប និងសម្អាតបរិវេណវិទ្យាល័យនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹង និងបណ្តុះគំនិតដល់សិស្ស-និស្សិតទាំងអស់ ឲ្យមានការយល់ដឹងពីការទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជាពិសេសថង់ប្លាស្ទីក មិនឲ្យហោះហើរក្នុងខ្យល់រាយប៉ាយ ពាសវាលកាល និងចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថាន ដូចជារួមចំណែកក្នុងការដាំកូនឈើ ដើម្បីចូលរួមកាត់បន្ថយការកើនឡើងកម្ដៅនៃភពផែនដី (Tackle Global Warming)”

លើសពីនេះសកម្មភាពទាំងនេះ ក៏បានបង្ហាញផងដែរពីការសាមគ្គីភាពរវាងសាស្ត្រាចារ្យខ្មែរ បរទេស និងសិស្ស-និស្សិត ក្នុ្ងងការបញ្ជ្រាបការយល់ដឹងពីភាពស្អាត និងបៃតង ការចូលរួមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សាលារាជធានីភ្នំពេញ ដែលជាបេក្ខភាពមួយក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីឆ្ពោះទៅទទួលបានផ្ការំដួល៣ទង និងបង្ហាញពីគំរូល្អៗដល់ សិស្ស-និស្សិត សាធារណជន និងជាពិសេសកូនចៅជំនាន់ក្រោយឲ្យយល់ដឹងពីសារៈសំខាន់នៃការរស់នៅស្អាតអនាម័យ និងការស្រឡាញ់ ថែរក្សាធម្មជាតិ ដើម្បីរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតងដែលទាក់ទាញទាំងទេសចរជាតិ និងអន្តរជាតិ៕

មតិយោបល់