ព័ត៌មានជាតិ

ចោរកាច់កញ្ចក់រថយន្ត មិនសម្រេច ត្រូូវម្ចាស់និងពលរដ្ឋវាយទ្រោមខ្លួន

(ភ្នំពេញ)៖ មុននេះបន្តិច នៅ ម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៦​ មានករណីយុវជនពីរនាក់ធ្វើសកម្មភាព កាច់កញ្ចក់រថយន្ត Lexus ដែលម្ចាស់ចតទុក ហើយទៅផឹកកាហ្វេ នៅត្រង់ចំនុច ផ្លូវ១៦១ ក្បែរស្តុបគួកជេម៉ូតូ ក្នុងសង្កាត់ផ្សារអូរឫស្សីទី២ ខណ្ឌ៧មករា នេះបើយោងតាមការរាយការណ៍របស់ភ្នាក់ងារ Post News។

គួរបញ្ចាក់ផងដែរថា ក្នុងកំទ្បុងពេលធ្វើសកម្មភាពកាច់កញ្ចក់ ត្រូវបានម្ចាស់រថយន្ត ដែលកំពុងអង្គុយផឹកកាហ្វេក្បែរនោះបានឃើញទាន់ ហើយស្ទុះទៅចាប់បានម្នាក់ តែបក្សពួកម្នាក់ទៀត ដោយឃើញស្ថានភាពមិនស្រួល ក៍រត់ទ្បើងម៉ូតូចេញបាត់ទៅ ចំណែកឯជនសង្ស័យដែលចាប់បាន ក៍ត្រូវម្ចាស់រថយន្ត និងប្រជាពលរដ្ឋចោមរោមវាយម្នាក់មួយដៃ បន្ទាប់មកបញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារអូរឫស្សីទី២ ខណ្ឌ៧មករា ចាត់ចែងតាមទៅតាមច្បាប់៕photo_2016-04-12_15-28-53 photo_2016-04-12_15-28-54

មតិយោបល់