ព័ត៌មានជាតិ

ថ្ងៃទី២២មិថុនា ទឹកទន្លេឡើង៥ ស្រក២ ថេរ១កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៥ បានបង្ហាញថា ទឹកបានឡើងបន្តិច គ្រាដែលស្ថានីយជលសាស្ត្រតែ២ប៉ុណ្ណោះ ដែលកម្ពស់ទឹកស្រកចុះបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ៥នាទី។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២២ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៣៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១១ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៦០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៧ម៉ែត្រ ទី៣- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៣,៧៩ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ ទី៤- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៣៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០១ម៉ែត្រ និងទី៥- បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៣៩ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០១ម៉ែត្រ។

ដោយឡែក ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត កម្ពស់ទឹកហាក់ស្រកចុះបន្តិច ដែលក្នុងនោះ រួមមាន ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,២៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០២ម៉ែត្រ និងទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,៣៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៣ម៉ែត្រ គ្រាដែលស្ថានភាពទឹកនៅស្ថានីយជលសាស្ត្រទន្លេបាសាក់-កោះខែល កម្ពស់ទឹកនៅមានស្ថានភាពថេរ គឺ២,១៥ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលកមិញដូចគ្នា៕

មតិយោបល់