ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងអាហារវេចខ្ចប់ស្រេច នៅផ្សារកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាលទ្ធផល យើងបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១២ មុខ ស្មើនឹង ៥៤៣.២៥ គីឡូក្រាម រួមមាន៖ ភេសជ្ជៈ Tea Plus , Sammurai, Alo vera, Ichitan…។ មន្រ្តីយើងក៏បានសហការជាមួយអាជ្ញាធរឃុំរកទីតាំងដើម្បីដុតកម្ទេចចោលភ្លាមៗផងដែរ៕
មតិយោបល់