ភ្នំពេញៈ ក្មេងប្រុសម្នាក់មានអាយុទើបតែ១៤ឆ្នាំ ខណៈដែលខ្លួនមានជម្ងៃសរសៃប្រសាទប្រចាំកាយ ត្រូវបានម្តាយ ដែលមានសតិមិនប្រក្រតីវាយសម្លាប់ស្លាប់ក្នុងបន្ទប់ទឹក គួរឲ្យអាណោចអធ័ម ទាំងម្តាយទាំងកូនរងគ្រោះដោយសារ មានជំងឺដូចគ្នា ក្រោយពីសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលិសទៀត រកតែសឹងមិនជឿ ។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីជាម្តាយ វាយសម្លាប់កូនខ្លួនឯង មានឈ្មោះ ស អ៊ាង អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ មានជម្ងឺប្រព័ន្ធប្រសាទ មានប្តីឈ្មោះ វ័ន្ត រួន អាយុ ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុក កូនដែលស្លាប់ មានឈ្មោះ វ័ន្ត ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ មានជំងឺសរសៃប្រសាទ ដូចគ្នា ជាកូនទី១ រស់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត ភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
តាមស្រ្តីម្នាក់ ត្រូវជាសាច់ញាតិ គ្រួសារខាងលើ បានឲ្យដឹងដា ទាំងម្តាយ ទាំងកូនប្រុសខាងលើ មានជម្ងឺប្រព័ន្ធប្រសាទដូចគ្នា សុទ្ធតែក្រុមគ្រួសារ ធ្លាប់យកទៅព្យាបាល នៅមន្ទីរពេទ្យ សឹងរាល់ថ្ងៃ ជួនកូន រករឿងវាយម្តាយ ជួនម្តាយរករឿងវាយកូន ។ ហើយជំងឺ របស់កូនប្រុសខាងលើ កើតមានច្រើនឆ្នាំមកហើយ។ ចំណែកម្តាយ ទើបតែរយៈពេល២ទៅ៣ឆ្នាំនេះ កើតមានសតិមិនប្រក្រតីដែរ តែព្យាបាលមិនជា ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ប្តីចេញទៅធ្វើការបាត់ ហើយកូនប្រុសម្នាក់ទៀត ចេញទៅសាលារៀនដែរ នៅក្នុងបន្ទប់ គ្រួសារខាងលើ ឮសូរមាត់ កូនប្រុសរងគ្រោះ ឈ្លោះ ជេរម្តាយ ហើយម្តាយជេរវិញ រួចក៏ស្ងាត់មាត់ទៅ មួយសន្ធុះក្រោយមក ស្រ្តីជាម្តាយ ចាក់សោបន្ទប់ពីក្រៅ ដើរចេញមក យកកូនសោផ្ញើរ ផ្ទះក្បែរនោះ ហើយប្រាប់គេឯងថា គាត់វាយកូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង គាត់ទៅប្តឹងប៉ូលិសសិន ដោយគ្មានអ្នកណាជឿថាមានរឿងបែបនេះកើតឡើង រហូតដល់ កម្លាំងសមត្ថកិច្ច អាជ្ញាធរចុះទៅ ចាក់សោទ្វារ បើកមើល ស្រាប់តែប្រទះឃើញ កូនប្រុសស្លាប់មែនក្នុងបន្ទប់ទឹក ។
បើតាមស្រ្តីជាម្តាយ និយាយរៀបរាប់ ថា គាត់ខឹងនឹងកូនប្រុសខាងលើ វាយគាត់ ទើបគាត់យកអង្រែ វៃវិញ និងយកកាំបិតទៅកាប់ នៅក្នុងបន្ទប់ទឹកស្លាប់បាត់ ហើយចាក់សោពីក្រៅទ្វារ ដើរទៅប្តឹងប៉ូលិសតែម្តង ។ស្រ្តីជាម្តាយ បានឲ្យដឹងថា មកពីកូនគាត់ម្នាក់នឹង វាយគាត់ ទើបគាត់វាយវិញទៅ កុំឲ្យវាខ្លាំងពេក ។
ក្រោយពីឃើញថា ក្មេងប្រុសខាងលើពិតជាស្លាប់ក្នុងបន្ទប់ទឹក មែន តាមដូចម្តាយ ប្រាប់ថាគាត់ បានសម្លាប់កូន ពិតប្រាកដមែន ។
តាមប្រជាពលរដ្ឋ រកសឹងមិនជឿ ថា ម្តាយសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលិសទៀត ហើយអ្វីដែលមិននឹកស្មានដល់ ស្រ្តីខាងលើជាមនុស្សមានបញ្ហាផ្លូវចិត្ត ប្រព័ន្ធប្រសាទ វាយសម្លាប់កូនហើយ ដើរទៅបកតឹងប៉ូលីស មិនតែប៉ុណ្ណោះ សុំប៉ូលិស ដើម្បីយកកូនទៅស្រុក ធ្វើបុណ្យ ។ តែទោះជាយ៉ាងណាក្តី ស្រ្តីជាម្តាយ ក្លាយជាឃាតករសម្លាប់កូនខ្លួនឯង ថ្វីបើ ពលរដ្ឋ សាច់ញាតិ បានឲ្យដឹងថា ជាមនុស្ស មានបញ្ហាសតិមិនប្រក្រតីបែបណាក្តី សមត្ថក៨ច្ចឃាត់នាំខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ ។
ករណីខាងលើ សមត្ថកិច្ច កំពុងចុះទៅ ពិនិត្យ ធ្វើការងារ ដល់កន្លែងកើតហេតុ ៕
https://www.youtube.com/watch?v=0djhJAeEe4g
មតិយោបល់