បើយើងក្រឡេកមើលអំពីទីផ្សារការងារបច្ចុប្បន្ន នៅតាមបណ្ដាគេហទំព័រការងារ ឬតាមគេហទំព័រផ្សេងៗ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅតែបន្តមានតម្រូវការការងារខ្ពស់ ដោយមានការប្រកាសជ្រើសរើសជាច្រើននៅតាមបណ្ដាក្រុមហ៊ុនឯកជននានា ដែលទាមទារឲ្យអ្នកដាក់ពាក្យចូលធ្វើការត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់បម្រើការងារនោះ។ លោកអ្នកអាចចាប់ផ្ដើមបានជាមួយនឹងភាពជោគជ័យនៃអាជីពការងាររបស់អ្នក ដោយការសិក្សាជាមួយស្ដង់ដារគណនេយ្យអន្តរជាតិ លើសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ ហៅកាត់ថា CAT ឬក៏ទៅលើកម្មវិធីសិក្សាគណនេយ្យករជំនាញហៅកាត់ថា ACCA។
កម្មវិធីសិក្សានេះ ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់គណនេយ្យករ សវនករ និងអ្នកគ្រប់គ្រងហិរញ្ញវត្ថុដូចជា នីតិសវនកម្ម និងភាពត្រឹមត្រូវនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS រួមទាំងបញ្ហាផ្សេងៗក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យេជាដើម។
សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT មានចំនួនប្រាំបួនមុខវិជ្ជាដោយផ្ដោតទៅលើការសិក្សាដូចជា កំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ (FA1) ការគ្រប់គ្រងពត៌មាន (MA1) ការរក្សាទុកនូវកំណត់ត្រាហិរញ្ញវត្ថុ (FA2) ការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណាយថ្លៃដើម (MA2) គណនេយ្យហិរញ្ញវត្ថុ (FFA) គណនេយ្យគ្រប់គ្រង (FMA) គោលការណ៍នៃការគ្រប់គ្រង (FAB) មូលដ្ឋានគ្រឹះនៃសវនកម្ម (FAU) និងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (FFM)។
រីឯកម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA វិញ មានទាំងអស់ដប់បួនមុខវិជ្ជា ដែលរួមមាន គណនេយ្យសម្រាប់អាជីវកម្មF1 គណនេយ្យគ្រប់គ្រងF2 គណនេយ្យហិរញ្ញវត្ថុF3 ច្បាប់ពាណិជ្ជកម្មកម្ពុជា (មានតម្លៃស្មើមុខវិជ្ជាF4) ការគ្រប់គ្រងការអនុវត្តការងារF5 ជំនាញពន្ធដារកម្ពុជា (មានតម្លៃស្មើមុខវិជ្ជាF6) របាយការណ៍ហិរញ្ញវត្ថុF7 សវនកម្ម និងការធានាអះអាងF8ការគ្រប់គ្រងហិរញ្ញវត្ថុF9 អភិបាលកិច្ច ហានិភ័យ និងក្រមសីលធម៌P1 របាយការណ៍សារជីវកម្មP2 ការវិភាគអាជីវកម្មP3 ការគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់P4 និង ការគ្រប់គ្រងការអនុវត្តការងារកម្រិតខ្ពស់ P5។
កម្មវិធីសិក្សាជំនាញគណនេយ្យនេះ ត្រូវបានរៀបចំការប្រឡង និងការកែទៅលើវិញ្ញាសារប្រឡងដោយសា្ថប័នសមាគមគណនេយ្យករជំនាញ ហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ប្រទេស។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះ លោកអ្នកអាចសិក្សាជាថ្នាក់ក្រៅម៉ោង រៀងរាល់ចុងសប្ដាហ៍បាន ដោយកម្មវិធីសិក្សាជំនាញ CAT ទាំង៩មុខវិជ្ជាចំណាយពេលប្រហែលជា ពីរទៅបីឆ្នាំ ដើម្បីបញ្ចប់ការសិក្សាប្រសិនបើលោកអ្នកសិក្សាពីរមុខវិជ្ជាក្នុងមួយឆមាស។ ចំណែកឯកម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA ១៤មុខវិជ្ជាវិញ អាចចំណាយពេលប្រហែលជា ៤-៥ឆ្នាំ ដើម្បីបញ្ចប់ ប្រសិនបើលោកអ្នកសិក្សាពីរមុខវិជ្ជាក្នុងមួយឆមាស។ កម្មវិធីសិក្សាទាំងពីរ ត្រូវឆ្លងកាត់ការប្រឡងតេស្ដចូលរៀននៅ CamEd Business School រយៈពេល ២ម៉ោង ទៅលើភាសាអង់គ្លេស (English) និង GMAT ដោយការប្រឡងតេស្ដ គឺមិនគិតថ្លៃទេ ប៉ុន្តែកម្មវិធី ACCA លក្ខខណ្ឌត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ (គ្រប់បរិញ្ញាបត្រដែលពាក់ព័ន្ធ) មួយជាមុនសិន ទើបអាចចូលសិក្សាកម្មវិធីនេះបាន។ ពិសេសជាងនេះទៅទៀត CamEd Business School គឺជាវិទ្យាស្ថានតែមួយគត់ ដែលត្រូវបានទទួលស្គាល់គុណភាពនៃការបណ្ដុះបណ្ដាលខ្ពស់បំផុត (Platinum) នៅកម្ពុជា។ សាស្ត្រាចារ្យរបស់ CamEd Business School គឺជាសុទ្ធតែជាអ្នកដែលមានជំនាញឯកទេសខ្ពស់ ហើយក៏ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ។
CamEd Business School បានបណ្ដុះបណ្ដាលអ្នកជំនាញមកពីបណ្ដាក្រុមហ៊ុន ដែលឈានមុខគេ នៅប្រទេសកម្ពុជាជាច្រើន ដូចជាក្រុមហ៊ុនសវនកម្មខ្នាតអន្តរជាតិ PwC KPMG E&Y Deloitte ធនាគារកាណាឌីយ៉ា និង ANZ Royal ។ ទទួលចុះឈ្មោះសិក្សាចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨។ ដាក់ពាក្យសិក្សាតាមរយៈwww.cam-ed.com។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល reception@cam-ed.com ឬ ទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១៕
មតិយោបល់