បន្ទាយមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតពី ៦៧ ទៅ ៧៤ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យទឹកក្នុងអាងអូរខៃដន កើនឡើងដល់កម្ពស់ ១៥ ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ។
ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ក្រុមការងារអន្តរាគមន៍ចម្រុះ ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្រុមហ៊ុន អាន កូ និងអាជ្ញាធរក្រុង បានសម្រេចកាត់ផ្តាច់តួទំនប់ប្រវែង ៥ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ ដើម្បីរំដោះធារទឹកមួយចំនួនចេញពីក្នុងអាង ។
ជាលទ្ធផល មកដល់ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកក្នុងអាងអូរខៃដន បានស្រកចុះវិញហើយ មកនៅក្នុងកម្ពស់ ១៤,៨០ ម៉ែត្រ៕
មតិយោបល់