Post News Media ព័ត៌មានជាតិ រថយន្តបុករះនៅ...

រថយន្តបុករះនៅខេត្តព្រះសីហនុ បណ្ដាលឲ្យសា្លប់មនុស្ស ៣នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបុករះ នៅផ្លូវបំបែករ៉ាក្រុងព្រះសីហនុ បង្កឲ្យរថយន្ត ៦គ្រឿង និងម៉ូតូ ២គ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលឲ្យមនុស្សស្លាប់ ៣ នាក់។

ជនរងគ្រោះទាំង ៣នាក់៖ ទី១-ឈ្មោះ​ ឌឹន​ ហ៊ុន​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ និងទី២-ឈ្មោះ​ ឃីម​ ភេទ​ ស្រី​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ មេផ្ទះ​ អ្នកទាំង​ពីរ​មានទីលំនៅ​ឃុំ​ព្រែកត្នោត​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត​។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ​ ទិត្យ​ ពៅ​ ភេទប្រុស ភ្លាមៗរងរបួស​ធ្ងន់ និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ​៕

Loading...