បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា
នៅថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨
សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកប្រធានសាខាផ្ទាល់ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះធ្វើការអង្កេតទីផ្សារនៅតាមផ្សារនានា នៅក្រុងសិរីសោភ័ណ មានដូចជា ផ្សារសិរីសោភ័ណ ផ្សារចម្ការគ ផ្សារហ៊ុយឡេង និងតាមគេហដ្ឋានដាក់តាំងលក់ទំនិញ។
បន្ទាប់ពីចុះត្រួតពិនិត្យតាមហាងលក់តាមផ្ទះ និង តូបលក់ឥវ៉ាន់ក្នុងផ្សារ យើងប្រមូលបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ សរុបចំនួន ៣៧ គីឡូក្រាមមានដូចជា៖
១. ទឹកក្រូច ចំនួន ៥.១២ គីឡូក្រាម
២. មីកម្ទេច ចំនួន ៩.១ គីឡូក្រាម
៣. ស្រាបៀរ ចំនួន ៣ គីឡូក្រាម
៤. ទឹកគ្រាប់ជីរ ចំនួន ១.៧ គីឡូក្រាម
៥. សាប៊ូដុសខ្លួន ចំនួន ១៤.៥ គីឡូក្រាម
៦. ទឹកដោះគោ ចំនួន ០.៧២ គីឡូក្រាម
៧. ស្ករគ្រាប់ ចំនួន ៣.៥ គីឡូក្រាម
៨. បង្អែមលតដែលមានប្រើសារធាតុបូរ៉ាក់ ចំនួន ០.៥ គីឡូក្រាម ត្រូវបានដកហូត៕
មតិយោបល់