ព័ត៌មានជាតិ

​ សមត្ថកិច្ចស្ទាក់ចាប់ សាច់មាន់​ ឆ្អឹងមាន់ ខូចគុណភាព​នាំចូលពីប្រទេសថៃ​!

​បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង (ប៉ុស្ដិ៍ភ្នំដី) បានធ្វើការត្រួតពិនិត្យ ទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយស្ទាក់ចាប់បាននូវ សាច់មាន់ ឆ្អឹងមាន់ខូចគុណភាព ចំនួន ៧០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ
ហើយបានយកទៅដុតកម្ទេចចោលភ្លាមៗ ដោយមាន ការចូលរួមពី គយ និងប៉ូលិសផងដែរ៕

មតិយោបល់