ព័ត៌មានជាតិ

Update៖ មនុស្សស្លាប់កើនដល់ ១៦៥ នាក់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តនៅទីក្រុងបាដាដ

អ៊ឺរ៉ាក់ៈ ប្រភពពីក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្សស្លាប់បានកើនទ្បើងរហូតដល់ ១៦៥ ខណៈដែល ២២៥ នាក់ទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្ត នៅរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។

នេះគឺជាការវាយប្រហារបង្ហូរឈាមមួយ នៅឆ្នាំនេះក្នុងប្រទេស ដែលជាកន្លែងកងទ័ពកំពុងប្រយុទ្ធប្រឆាំង នឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ការវាយប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ១:០០យប់ (ម៉ោងក្នុងស្រុក) នៅពេលដែលអ្នកបំផ្ទុះ គ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តរបស់គាត់ នៅផ្លូវដែលមានមនុស្សច្រើន នៅភាគខាងត្បូងតំបន់ Karrada-Dakhil កណ្តាលរដ្ឋធានីបាដាដ ដែលបានសម្លាប់មនុស្សកើនឡើងដល់ ១២៦ នាក់ និង ១៨៧នាក់ផ្សេងទៀតរងរបួស។

អគារបីជាន់ត្រូវបានបំផ្លាញទាំងស្រុង នៅពេលដែលមនុស្សជាច្រើននាក់នៅក្នុងវា។ បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ៕

មតិយោបល់