ព័ត៌មានជាតិ

ស្ត្រីម្នាក់ ចាញ់បោកគេតាមFacebook អស់ជិត២០ម៉ឺនដុល្លារ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនស្លាប់

ភ្នំពេញ: ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបានសម្រេច តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដោយសារចាញ់បោកគេតាមប្រពន្ធ័ហ្វេសប៊ុក អស់ជិត២០ម៉ឺនដុល្លារ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ត មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនចាញ់បោកខ្មែរអនិកជននៅអាមេរិចម្នាក់តាមប្រពន្ធ័
តាមហ្វេសប៊ុកផ្ញើរលើទី២០០ដុល្លារ លើកទី២៥០០ដុល្លារ និងលើកទី៣៨,០០០ដុល្លារ ផ្ញើររហូតរយ:ពេលពីខែសរុបទាំង
អស់លុយជិត២០ម៉ឺនដូល្លាក្រោមមកតាមប្រពន្ធ័ហ្វេបុកមិនអាចទាក់ទងបានទើបដឹងខ្លួនថាចាញ់បោកគេនិងត្រូវប្ដីស្ដីបន្ទោសខ្លាំងៗដោយពិបាកចិត្តគិតអ្វីលែងចេញគឺចង់តែស្លាប់ ទើបរត់ចេញពីផ្ទះជិះកង់បីឥណ្ឌាតាំងពីជម្ពូវន្ត័មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មីដើម្បីបញ្ចប់ជីវិតតែមិននឹកស្មានបងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។

ក្រោយកើតហេតុស្ត្រីរងគ្រោះខាងលើត្រូវសមត្ថកិច្ចខណ្ឌដូនពេញដឹកមកប៉ុស្តិ៍ដើម្បីសាកសួរនិងណែនាំថ្ងៃក្រោយកុំឲ្យគិតខ្លីបែបនេះទៀតរួចក៏ទាក់ទងក្រុមគ្រួសារឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់