ព្រះវិហារ: នៅសៀលថ្ងៃទី ១ ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ កន្ទួត ឃុំ កន្ទួត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ មានករណីរៀបអាពាហ៍ពិពាហ៍ មិនស្របច្បាប់កើតមានឡើង រវាងបុរសជនជាតិចិន និង ស្រ្តីជនជាតិខ្មែរម្នាក់។
ជនជាតិចិនមាន ឈ្មោះ ZENG YOUXI ភេទ ប្រុស អាយុ ៤៩ឆ្នាំ និង ឈ្មោះ ហ៊ិន លីណា អាយុ ២៦ឆ្នាំ ស្ថិតនៅភូមិ ឃុំ កើតហេតុខាងលើ បានផ្អើលដល់ក្រុមមន្រ្តីជំនាញ អន្តោប្រវេសន៍ និងនគរបាលប៉ុស្ដិ៍ ចុះទៅធ្វើការត្រួតពិនិត្យ សាកសួរព័ត៌មានបន្ថែម។
ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាល ជំនាញអន្តោប្រវេសន៍ ខេត្ត ព្រះវិហារ ដើម្បីបំពេញបែបបទ កិច្ចសន្យាទៅតាមច្បាប់ ឲ្យបានគ្រប់គ្រាន់ជាមុនសិន ទើបអាចបន្តរៀបអាពាហ៍ពិពាហ៍បាន៕
មតិយោបល់