ព័ត៌មានជាតិ

បង្រ្កាបទ្រង់ទ្រាយធំនៅរ៉ក់ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់មានថ្នាំញៀនជិត ៥០ គីឡូក្រាមបញ្ជូនទៅតុលាការ

ភ្នំពេញ: កាលពីថ្ងៃទី២៣ ខែ កុម្ភ: ឆ្នាំ ២០១៩ វេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ ដោយមានការដឹកនាំបញ្ជាផ្ទាល់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក លី សុផាណា ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចម្ការមន និងកម្លាំងអន្តររាគមន៍ពិសេសពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង មជ្ឈមណ្ឌលកម្សាន្តរ៉ក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ករណីពាក់ព័ន្ធ ប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ ។

នៅពេលចុះទៅដល់ទីតាំងខាងលើ កម្លាំងប្រតិបត្តិការចម្រុះយើងបានធ្វើការត្រួតពិនិត្យ ទីតាំងខាងលើ ចំនួន ១៥ បន្ទប់ រកឃើញ ឃាត់ខ្លួនមនុស្សចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ ស្រី ៥៥ នាក់) និងចាប់យកបាន វត្ថុតាង ពាក់ពន្ធ័បទល្មើសមួយចំនួន បញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

វត្ថុតាងសារធាតុញៀនចាប់យកសរុបរួម ៖
១. ថ្នាំគ្រាប់ អិចស្តាស៊ី គ្រវី ១២ គីឡូក្រាម ២១៩.២៦ក្រាម
២. កេតាមីន(Ketamine) ៨ គីឡូក្រាម ៩៣៥.០៦ក្រាម
៣. ថ្នាំបន្សាប (Nimetazepam) ៣០៥.១០ក្រាម
៤. មេតំហ្វេតាមីន(ICE) ១.៦ក្រាម
៥. ហេរ៉ូអ៊ីន (Heroine) ០.៦១ក្រាម
សរុបសារធាតុញៀន ទម្ងន់ ២១ គីឡូក្រាម ៤៦១.៦៣ ក្រាម
-កញ្ឆាក្រៀមទម្ងន់ ៦៦.៤៣ ក្រាម
-ធ្វើតេស្តបឋមមិនច្បាស់លាស់ ទម្ងន់ ១៥.១៤ គីឡូក្រាម (សង្ស័យធាតុគីមី)
-សំបកវេចខ្ចប់(សំបកកែវ ចំនួន ២៤៧ សំបកកេះ និងថង់ផ្លាស្ទីកមួយចំនួន)
ទម្ងន់ប្រហែល ១២ គីឡូក្រាម
សរុបរួមទម្ងន់ : ៤៩.៤៤ គីឡូក្រាម
ក្រោយពីធ្វើការស្រាវជ្រាវ លើជនសង្ស័យដែលឃាត់ខ្លួនបាន សមត្ថកិច្ចយើងរកឃើញថា ៖ ជាប់ពាក់ព័ន្ធ ជនសង្ស័យចំនួន ១៧ នាក់ (ប្រុស ១៦ និងស្រី ០១) ពាក់ពន្ធ័បទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ៖
១-ឈ្មោះ សោម ស៊ីថង ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៦)
-មុខរបរ ជាងថតរូប
-ស្នាក់នៅ ផ្ទះលេខ ៣៥ អឺ០ ផ្លូវលេខ ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
២-ឈ្មោះ សុខ សំណាង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៦)
-មុខរបរ លក់ខោអាវតាមអនឡាញ
-ស្នាក់នៅ ផ្ទះជួល សង្កាត់ ច្បារអំពៅ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ
៣-ឈ្មោះ ម៉េង សុផាន់ឋាន: ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ ចុងភៅ
-ស្នាក់នៅ ផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤-ឈ្មោះ សន សិរីសម្បត្តិ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ ចុងភៅ
-ស្នាក់នៅ ផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥-ឈ្មោះ សេង សុខឃាង ហៅ ធីប៊ី ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះ ១៧៤ ផ្លូវលេខ ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
៦-ឈ្មោះ ញី ជីលាំង ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៦០)
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅ ផ្ទះលេខ ៦០អា ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ
៧-ឈ្មោះ ឈុន ប៊ុនរ៉ានិ ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ( បន្ទប់លេខ ២៥៨)
-មុខរបរ លក់ខោអាវតាមអនឡាញ
-ស្នាក់នៅផ្ទះ ១៣អា ផ្លូវលំ ភូមិប៉ប្រក់ សង្កាត់ កាកាប១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ
៨-ឈ្មោះ នុយ វី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៥៤)
-មុខរបរ សន្តិសុខអង្គការ EC
-ស្នាក់នៅ ផ្ទះជួលលេខ ៥៧ ផ្លូវលេខ ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៩-ឈ្មោះ នឹម រតន: ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៥៤)
-មុខរបរ ចុងភៅ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១០-ឈ្មោះ ឡេង សុបញ្ញា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២៥៧)
-មុខរបរ សិស្ស
-ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១១-ឈ្មោះ ថុង សារិន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២៥៧)
-មុខរបរ ជាងកាត់សក់
-ស្នាក់នៅផ្ទះលេខ១៣៣ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១២-ឈ្មោះ ឌួង សុផាត ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០២)
-មុខរបរ តន្រី្តករ
-ស្នាក់នៅផ្ទះលេខ១២៣អឺ០ ផ្លូវលេខ២២៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៣-ឈ្មោះ ឡេង ដារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២១០)
-មុខរបរ ជាងជួសជុលម៉ូតូ
-ស្នាក់នៅផ្ទះ៥១៨ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៤-ឈ្មោះ ឈាន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៧)
-មុខរបរ បុគ្គលិកអ៊ីនធឺណេត​
-ស្នាក់នៅផ្ទះលេខ៧៩បេអឺ១ ផ្លូវលេខ១២២ សង្កាត់ផ្សារ ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
១៥-ឈ្មោះ រ៉ា ភារម្យ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៧)
-មុខរបរ លក់ដូរ
-ស្នាក់នៅផ្ទះ៤១ ផ្លូវបេតុងបូរីហុងឡាយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៦-ឈ្មោះ វ៉ា សុខហេង ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សន្តិសុខ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៧-ឈ្មោះ ចែត្រ ធូន ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សន្តិសុខ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ដោយឡែកជនជាតិ ចិន ចំនួន ១៣ នាក់ មានឈ្មោះ
១-ឈ្មោះ QIU YONG CHUAN ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EB ៣៦៨១៧៩៤១
២-ឈ្មោះ ZHAO LI HUI ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EA ៨៧៥២៩១៩៧
៣-ឈ្មោះ BAI WENJIE ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE ៣៥៥៦៣៨៧១
៤-ឈ្មោះ SHEN HONG MING ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៧២៧០៩៣៤១
៥-ឈ្មោះ HAN YE ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៤៧៦៨៤៨៥៦
៦-ឈ្មោះ LIANG CHUNLING ភេទ ស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ១៨៥៥២៤០៤
៧-ឈ្មោះ HE XIAO LING ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៦១៨៥៣៤០៣
៨-ឈ្មោះ CHEN FANGNI ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E២០៩៧៨៥០៤៥
៩-ឈ្មោះ TAN TANG HUI ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៧០៧៧១៥៧២
១០-ឈ្មោះ ជាន់ តឹលីង ភេទ ប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១១-ឈ្មោះ YANG YANG ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១២-ឈ្មោះ WEI SHAO FENG ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១៣-ឈ្មោះ តឹង យួយ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
បច្ចុប្បន្នជនជាតិ ចិន ចំនួន ១៣ នាក់ បានបញ្ជូនទៅការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្ត ។

ចំពោះមនុស្ស ចំនួន ២៨១ នាក់ ដោយមានការឯកភាពពី ឯកឧត្តម អគ្គស្នងការរង លោក លី សុផាណា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានអប់រំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។

ចំណែកជនសង្ស័យចំនួន ១៧ នាក់ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់