ភ្នំពេញ៖ ប្រជាពលរដ្ឋសំណូមពរតាមរយះ សារពត៌មាន Post News ដល់លោក ហែម ដារិទិ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ មេត្តាជួយមើលករណីសង់រោងការនៅព្រឹកថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩ ម្ដុំស្តុបទួលពង្រ តាមផ្លូវលេខ២៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សង្ស័យតែលោកអភិបាលខណ្ឌភ្លេចសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ហើយមើលទៅធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ទៅលើអាជ្ញាធរ សង់រោងការ រោងបុណ្យ បង្កការស្ទះចរាចរណ៍យ៉ាងខ្លាំងសូម្បីតែលោកចៅសង្កាត់ លោកមេប៉ុសិ៍តក៏អត់ដឹងថាមានករណីសង់រោងបិទពាក់កណ្ដាលផ្លូវ ប្រហែលពួកគាត់រវល់ការងារមូលដ្ឋានច្រើន៕
មតិយោបល់