ព័ត៌មានជាតិ

Updateៈ ទឹកភ្មែកគ្រួសារស្រក់គ្មានមេត្តា ព្រោះតែបាត់បង់មនុស្សជាទីស្រលាញ់រហូត២នាក់ក្នុងគ្រោះអគ្គិភ័យនៅ ស្រុកពេជ្រាដា

មណ្ឌលគិរីៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ចំនុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មូលហេតុភ្លើងឆេះនេះបណ្តាលមកពីឡានស៊ីទែនដឹកសាំងចូលមកតទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែន ជារបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ(អុល)។
ពេលនោះក៍បានខ្ចាយសាំងពីទុយោជះចូលក្នុងផ្ទះបាយចំទៅលើចង្រ្កានហ្គាស ធ្វើអោយមានភ្លើងឆាបឆេះអស់ផ្ទះអស់ចំនួន04ខ្នង។

ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ភេទប្រុស អាយុ52ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងហេតុការខាងលើបង្កឲ្យមានជនរងគ្រោះចំនួន04នាក់
១/ឈ្មោះហ៊ាង សម្ផស្ស ភេទស្រីអាយុ17ឆ្នាំជនជាតិខ្មែរ(ស្លាប់)។
២/ឈ្មោះហ៊ាង ស្រីលីន ភេទស្រីអាយុ14ឆ្នាំជនជាតិខ្មែរ(ស្លាប់)។
រងរបួសស្រាលចំនួន02នាក់ភេទស្រី ត្រូវបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត។

អគ្គិភ័យខាងលើប្រើរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ធានស្រុកពេជ្រាដាចំនួន01គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តមណ្ឌលគិរីចំនួន04គ្រឿង
បានប្រើប្រាស់ទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន២៥ស៊ីទែន ទើបអាចគ្រប់គ្រងបាន៕

 

មតិយោបល់