សៀមរាបៈ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍សៀមរាប បានឲ្យដឹងថា ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង ១៣ម៉ឺននាក់ មកកំសាន្តនៅក្នុងខេត្តសៀមរាប។
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កើនឡើងចំនួន ៥៤,៣៣ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១១ម៉ឺននាក់ កើនឡើងចំនួន ៨៣,៣៣ភាគរយ ប្រៀបធៀបទៅ នឹងឆ្នាំ២០១៨ មានចំនួនប្រមាណ ៦ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២១,៧៣៤ នាក់ ថយចុះចំនួន ១៤,២៩ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានចំនួន ២៥,៣៥៩នាក់ ។
មូលហេតុ៖ នៃការកើនឡើងច្រើនចំនួននៃអ្នកទេសចរណ៍ជាតិនេះ គឺដោយសារថ្ងៃឈប់សម្រាកមានរយៈពេលយូរ រហូតដល់ចំនួន០៥ថ្ងៃជាប់គ្នា និង អាកាសធាតុមានលក្ខណៈអំណោយផលល្អ ៕
មតិយោបល់