កំពង់ធំៈ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្រ្តាក់ចំនួន០៣លើក បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។
ដោយលើកទី១.វេលាម៉ោង ១៦ និង១៥នាទី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
១.ម្ចាស់ផ្ទះឈ្មោះ សុខ នត ភេទស្រី អាយុ ៦៤ឆ្នាំ នៅភូមិរលួស
ផ្ទះទំហំ៤ម×៥ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របើកដំបូលស័ង្កសីចំនួន៧សន្លឹក បាក់ផ្លានចំនួន៣សន្លឹក ប្រវែង៣ម ធ្លាក់ដល់ដី ។
២.ឈ្មោះ ខាន់ ចាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិរលួស ផ្ទះទំហំ៥ម×៩,៥០ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីនិងក្ដា របើកដំបូលស័ង្កសីចំនួន៨សន្លឹកនិងស៊ីប្រូចំនួន២៨សន្លឹក ធ្លាក់ដល់ដី ។
៣.ឈ្មោះ បូ ឆេងវ័ន្ត ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិរលួស
ផ្ទះទំហំ២,៥០ម×៤ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងកុងផ្លាក់គែ របើកជញ្ជាំងកុងផ្លាក់គែចំនួន៣សន្លឹក ធ្លាក់ដល់ដី ។
៤.ឈ្មោះ ញូង វណ្ណា ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិរលួស
ផ្ទះទំហំ៦ម×៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របើកដំបូលស័ង្កសីចំនួន១២សន្លឹក ខូចខាតផ្ទះបាយទាំងស្រុង ធ្លាក់ដល់ដី ។
៥.ឈ្មោះ អ៊ុន សុផល ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិរលួស
ផ្ទះទំហំ៤ម×៥ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របើកដំបូលស័ង្កសីចំនួន១០សន្លឹក ខូចខាតផ្ទះបាយទាំងស្រុង ធ្លាក់ដល់ដី ។
៦.ឈ្មោះ យូ ឌីម ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិរកា
ផ្ទះទំហំ៦ម×៨ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ជើងសរសរទល់រត រយះសរសរក្រឡោង១សរសរ បែកដំបូលក្បឿងចំនួន២៥សន្លឹក ធ្លាក់ដល់ដី ។
លើកទី២.វេលាម៉ោង១៦ និង១០នាទី ករណីខ្យល់កន្រ្តាក់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក បណ្តាលឲ្យរបើកដំបូលឡឥដ្ឋចំនួន៣កន្លែង សរុបចំនួន៣០សន្លឹក និងរលំបាក់រោងបាយវត្តពោធិ៍ខាវចំនួន០១ខ្នង
-ម្ចាស់ឡឈ្មោះ សៀ មនោរិទ្ធ ភេទប្រុស ឡទំហំ៦មx៤ម
-ម្ចាស់ឡឈ្មោះ ជា ចាប ភេទប្រុស ឡទំហំ៥០មx២០ម
-ម្ចាស់ឡឈ្មោះ តាំង ចៀន ភេទប្រុស ឡទំហំ៤មx៦ម។
និងលើលទី៣ នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក
-ម្ចាស់ផ្ទះឈ្មោះ ឈុំ រុំ ភេទប្រុស អាយុ៥២ឆ្នាំ ខូចខាត:របើកដំបូលអស់១៣សន្លឹក៕
មតិយោបល់